ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ចាប់​បាន​រថយន្ត​ដឹកឈើ​ម្រះព្រៅភ្នំ​អាយុ​រាប់រយ​ឆ្នាំ​មាន​មុខធំ​ៗ​មួយ​​គ្រឿង

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ ឈើ​ដើម​ម្រះព្រៅភ្នំ​ មាន​មុខធំ​ៗ​ជា​ង១​ម៉ែត្រ ដឹក​តាម​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង​របស់មន្ត្រីយោធា​ស័ក្តិ​៥​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​សម្រុះ​ សហការ​គ្នា​ស្ទាក់​ចាប់​បាន កាលពី​​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី៣១ ​មករា ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥

ខេត្តកំពង់ឆ្នាំង ​៖ ឈើ​ដើម​ម្រះព្រៅភ្នំ​ មាន​មុខធំ​ៗ​ជា​ង១​ម៉ែត្រ ដឹក​តាម​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង​របស់មន្ត្រីយោធា​ស័ក្តិ​៥​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​សម្រុះ​ សហការ​គ្នា​ស្ទាក់​ចាប់​បាន កាលពី​​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី៣១ ​មករា ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​សាលា​បឋម​សិក្សា​គំរូ​ជ្រៃ​បាក់ ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត និង​វត្ថុ​តាង​ទាំងនោះ​ មក​ខ​ណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ឆ្នាំង និង​ធ្វើការ​ពិនិត្យ​រាប់​ចំនួន​នៅ​ព្រឹក​ថ្ងៃ​ទី​១​ កុម្ភៈ ២០១៦ ​។

​លោក ហោ ដា​រា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៌មាន​​ពី​ប្រជាពលរដ្ឋ​ល្អ សមត្ថកិច្ច​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ បាន​ស្ទាក់​ចាប់​បាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពណ៌​ឈាម​ជ្រូក​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1418 ដឹកឈើ​ម្រះព្រៅភ្នំ​ មាន​មុខធំ​គ្រប​តង់​​ខៀវ​ជិត ប៉ុន្តែ​បាន​ធុំ​ក្លិន​ម្រះ​ព្រៅ​ ​ភាយ​មកក្រៅ ​ដែល​មិន​អាច​លាក់បាំង​បាន​ឡើយ​ ។

ក្រោយ​ពី​ទទួល​បាន​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូ​ង​ខេត្តកំពង់ឆ្នាំង រថយន្ត​និង​ឈើ​ម្រះព្រៅភ្នំ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​ទាំង​យប់​នៅ​ក្នុង​ខ​ណ្ឌ​​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ និង​ម្ចាស់​ឈើ​ជិះ​ក្នុង​រថយន្ត​នេះ​ចំនួន​២​នាក់ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឡើយ​។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​​ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក​គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​សម្ភារ​​នៅ​ក្នុង​រថយន្ត​ឃើញ​មាន​អាវ​យោធា​មួយ​របស់ម្ចាស់​រថយន្ត​មានឈ្មោះវរ​សេនីយឯក ទេព  ហុង  អត្តលេខ ០៥៤៥៨៣  និង​នៅ​លើ​កញ្ចក់​រថយន្ត​មានស្លាកសម្គាល់​ក្រសួងមហាផ្ទៃ និង​កង​យោធពលខេមរភូមិន្ទ​ចំនួន​២​សន្លឹក​ផង​ដែរ  និង​បាន​ប្រគល់​​ឱ្យ​សមត្ថកិច្ច​ជំនាញ​វាស់វែង​​ឈើ​ជា​វត្ថុ​តាង​កសាង​សំណុំរឿង​តាម​នីតិ​​វិធី ​។

លោក ហោ ដា​រា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​​ឱ្យ​​ដឹងថា ក្រោយ​ពី​ការ​វាស់វែង​រួច​ ទិន្ន័យ​​ឈើ​​ទាំងអស់​នៅ​លើ​រថយន្ត​នេះ​មាន​ចំនួន​ជិត៣ម៉ែត្រ​គូប ក្នុង​នោះ​មាន​ប្រភេទ​ឈើ​ម្រះព្រៅ ភ្នំ​មុខធំ​ៗ​ចំនួន​៩​ដុំ ឈើ​បេង​៥​ដុំ  និង​ឈើ​ច្រៀក​រួច​ជា​គ្រឿង​សង្ហា​រឹម​តូច​ៗ​មួយ​ចំនួន​ទៀត​។

សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​​ ឈើ​ម្រះព្រៅភ្នំ​មាន​អាយុ​រាប់រយ​ឆ្នាំ​ដែល​ជនល្មើស បាន​ដឹក​នៅ​លើ​រថយន្ត​ចេញពី​ព្រៃ​ភ្នំ​ខេត្តពោធិ៍​សាត់ ជា​ក្តារ​ធំ​ៗ​មាន​កម្រាស់​ពី​១​តឹ​ត​កន្លះ ទៅ​១​តឹក​៧​ហ៊ុន ទទឹងពី​១​ម៉ែត្រ ទៅ​១​ម៉ែត្រ​៣​តឹក និង​បណ្តោយ​៣​ម៉ែត្រ  សរុប​មាន​ចំនួន​៤​សន្លឹក ។ ចំណែក​ឈើ​ម្រះព្រៅ​មូល​១​ដុំ​ធំ មានមុខ​កាត់​ប្រមាណ​១​ម៉ែត្រ​កន្លះ ដែល​ឈើ​ដ៏​កម្រ​នេះ​ទំ​រាំ​មាន​ទំហំ​ប៉ុណ្ណឹង​ គឺ​មាន​អាយុប្រមា​ណ​​៣ ទៅ​៤​រយ​ឆ្នាំ និង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លា​រ មិន​គួរ​ឱ្យ​គេ​កាប់​បំផ្លាញ​បាន​ដូច្នេះ​ឡើយ ។