ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​ថៃ​២គ្រឿង​ដឹកម៉ូតូ៨០គ្រឿង​នាំ​​ចូល​តាម​ច្រក​ទ្វារ​​ចាំយាម​ព្រឹកថ្ងៃទី១៨ ធ្នូ ​​នេះ

9 ឆ្នាំ មុន

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​ពី​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង មក​ថា វេលា​ព្រលប់​ៗ​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ មាន​ម៉ូតូ​ថ្មី​ឆ្នាំ​២០១៦ ម៉ាក​ស៊ូ​មើ​អ៊ិ​ច ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​២​រថយន្ត ដែល​គេ​និយាយ​ថា តាម​ឯកសារ​មាន​៦០​គ្រឿង ។ ប៉ុន្តែ​បើ​រាប់​ជាក់ស្តែង​៨០​គ្រឿង ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ក៏​ឃើញ​មាន​នាំ​ចូល​២​រថយន្ត​ដែរ មាន​ចំនួន​៦០​គ្រឿង​ដូច​គ្នា ប៉ុន្តែ​រាប់​ជាក់ស្តែង​មាន​៨០​គ្រឿង ។ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេ​គយ​ច្រក​ទ្វារ​ចាំ​យាម​បាន​ទេ ព្រោះ​មន្ត្រី​គយ​ទីនោះ​ទើសទាល់​ណាស់​ជាមួយ​អ្នកកាសែត ។ មិន​សហការ​ជាមួយ​អ្នកកាសែត​ឡើយ ។ ហាក់ដូច​អ្នកកាសែត​ជា​សំរាម​ក្នុង​កែវភ្នែក ។

ប៉ុន្តែ​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ មន្ត្រី​កាំកុងត្រូល​ច្រក​ទ្វារ​ចាំ​យាម​សហការ​ល្អជា​មួយ​អ្នកកាសែត ដែល​ផ្ទុយ​ពី​មន្ត្រី​គយ ដែល​ជា​មេ​ច្រក​ទ្វារ ។

មិន​សហការ​ផ្តល់​ព័ត៌មាន​ក៏​ហី​ទៅ អ្នកកាសែត​ឃើញ​ប៉ុនណា រាយការណ៍​ប៉ុណ្ណឹង មិន​ឱ្យ​ខុស​ទេ ។