ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ទ្វេ​ភាគី​រវាង​គយ​កម្ពុជា​ និង​គយ​ជប៉ុន​​ដើម្បី​​សម្រួល​ពាណិជ្ជ​កម្ម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១១​ វេលាម៉ោង​​១០​និង​៣០​​នាទី​ព្រឹក នៅ​សាល​ប្រជុំ​​នៃ​អគ្គ​​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ មាន​​ប្រារព្ធ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​រដ្ឋ​បាល​គយ​កម្ពុជា ដឹក​នាំ​ដោយ​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉ន ប្រតិភូ​រាជ​រដ្ឋាភិបាល​​ទទួល​ប​ន្ទុក​ជា​អគ្គ​នាយក​គយ​ និង​រដ្ឋា​ករ​កម្ពុជា និង​សម​ភាគី​រដ្ឋ​បាល​គយ​ជប៉ុន ដឹក​នាំ​ដោយ​

រាជធានីភ្នំពេញ ៖ នា​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០១១​ វេលាម៉ោង​​១០​និង​៣០​​នាទី​ព្រឹក នៅ​សាល​ប្រជុំ​​នៃ​អគ្គ​​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ មាន​​ប្រារព្ធ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​រដ្ឋ​បាល​គយ​កម្ពុជា ដឹក​នាំ​ដោយ​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉ន ប្រតិភូ​រាជ​រដ្ឋាភិបាល​​ទទួល​ប​ន្ទុក​ជា​អគ្គ​នាយក​គយ​ និង​រដ្ឋា​ករ​កម្ពុជា និង​សម​ភាគី​រដ្ឋ​បាល​គយ​ជប៉ុន ដឹក​នាំ​ដោយ​លោក​អាត់​ស៊ូ​អុ ​ស៊ី​បូតា ​អគ្គ​នាយក​រដ្ឋ​បាល​គយ​ជប៉ុន ក្នុង​គោល​បំណង​ពិភាក្សា​គ្នា​លើ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​គយ ជា​ពិសេស​​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​​រវាង​ប្រទេស​ទាំង​ពីរ ។

​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ បន្ទាប់​ពី​ភាគី​គយ​កម្ពុជា​បាន​លើក​ឡើង​ជា​សង្ខេប​អំពី​​វឌ្ឍ​ន​ភាព និង​សមិទ្ធ​ផល​​សម្រេច​បាន​​នា​ពេល​ថ្មីៗ​របស់​អង្គ​​ភាព​ខ្លួន​មក ភាគី​គយ​ជប៉ុន​ក៏​​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ស្វាគមន៍​ និង​បាន​សង្កត់​​ធ្ងន់​ពី​​ភាព​ចាំ​បាច់​កាន់​​តែ​ខ្លាំងនូវ​​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រវាង​ប្រទេស​ជប៉ុន​ជា​មួយ​កម្ពុជា ក៏​ដូច​ជា​អាស៊ាន​ ព្រម​ទាំង​បណ្តា​ប្រទេស​ដទៃ​ទៀត​លើ​ពិភព​លោក ក្នុង​ការធានា​ឡើង​វិញ​នូវ​សន្តិ​សុខ និង​ភាព​រលូន​នៃខ្សែ​​ចង្វាក់​​ផ្គត់​ផ្គង់​​ផលិត​កម្ម បន្ទាប់​ពី​ផល​​វិបាក​នៃ​គ្រោះ​​ធម្ម​ជាតិ​រញ្ជួយ​​​​ដី​ រលក​ស៊ូ​ណា​មី និង​វិបត្តិ​​ថាម​ពល​នុយ​ក្លេ​អ៊ែរ​​​នៅ​ជប៉ុន​​ នា​ខែ​កន្លង​​ទៅ ។ ដោយ​យល់​ថា ទោះ​បី​ជា​មាន​វិបត្តិ​គ្រោះ​ធម្ម​ជាតិ​នេះ​ ក៏​ទំហំ​ពាណិជ្ជ​កម្ម​ផ្លាស់​​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំាំង​ពីរ​នៅតែ​មាន​ស្ថេរ​ភាព​ជា​ធម្ម​តា ហើយ​កាន់តែ​​កើន​ឡើង​ជា​លំដាប់​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ ភាគីទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​វិស័យ​គយ​ជា​អាទិ​ភាព​នៃ​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្នា​រវាង​ប្រទេស​ទាំងពីរ និង​បាន​ព្រម​ព្រៀង​​គ្នា​ដូច​តទៅ ៖

១-​ប្រទេស​ជប៉ុន​ និង​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី (ADB) នឹងសហ​ការ​គ្នា​ជួយ​​កម្ពុជា ក្នុង​ការ​ចូល​ជា​សមា​ជិក​អនុ​សញ្ញា​ក្រុង​ក្យូតូ​កែ​សម្រួល (Revised Kyoto Convention) ។

២-​រដ្ឋ​បាល​គយ​ជប៉ុន​ និង​ទី​ភ្នាក់ងារ​សហ​​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នឹង​បន្ត​ផ្តល់​​ជំនួយ​បច្ចេក​ទេស​លើ​ផ្នែក​គ្រប់​គ្រង​ហានិ​ភ័យ ​ការ​អនុ​វត្ត​កម្ម​វិធី​ប្រតិ​បត្តិ​ករ​សេដ្ឋ​កិច្ច​ដែល​ទទួល​សិទ្ធិ​ (Authorized Economic Operator-AEO) ការ​កំណត់​តម្លៃ​​គិត​ពន្ធគយ និង​ការ​ធ្វើ​ចំណាត់​ថ្នាក់​​ទំនិញ​។

៣-​អង្គការ​គយ​ពិភព​លោក (WCO) និង ADB នឹង​រៀប​ចំ​ការ​សិក្សា​ពី​រយៈ​ពេល​​នៃ​ការ​បំពេញ​​បែ​ប​បទ​បញ្ចេញ​​ទំនិញ​ពី​គយ (Time Release Study-TRS) នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៥ ខាង​មុខ​នេះ ។

៤-​ប្រទេស​ជប៉ុន នឹង​ពង្រីក​ការ​ផ្តល់​អាហា​រូបករណ៍​​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​​កម្ម​សិទ្ធិ​​បញ្ញា តាម​រយៈ WCO ដល់​មន្ត្រី​​គយ និង​រដ្ឋា​ករ​កម្ពុជា ទៅ​សិក្សា​​នៅ​សាកល​វិទ្យា​​ល័យ​នៃ​​ប្រទេស​ជប៉ុន​​ចាប់​ពី​ឆ្នាំ​២០១១ នេះ​តទៅ ៕