ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ឡើង​កា.ប់​ផ្លែ​ត្នោត​​ធ្លាក់​ពី​លើ​ដើម​ស្លា.ប់​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​​​បាន​ធ្លាក់​ពី​​លើ​ដើម​ត្នោត​​ស្លា.ប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុក​កំពង់​ត្រាច ។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​​សារី ឌី អាយុ​១៤​ឆ្នាំ នៅភូមិ​ឫស្សី​ជួរ ឃុំ​​ស្តេច​គង់​ខាង​​ត្បូង ស្រុក​បន្ទាយ​មាស ។ បើ​តាម​ការ​អះអាង​ពី​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​និយាយថា នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ មេសា កូន​ប្រុស​គាត់​បាន​ទៅ​ឃ្វាល​

ខេត្ត​កំពត ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​​​បាន​ធ្លាក់​ពី​​លើ​ដើម​ត្នោត​​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ស្រុក​កំពង់​ត្រាច ។ ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​​សារី ឌី អាយុ​១៤​ឆ្នាំ នៅភូមិ​ឫស្សី​ជួរ ឃុំ​​ស្តេច​គង់​ខាង​​ត្បូង ស្រុក​បន្ទាយ​មាស ។ បើ​តាម​ការ​អះអាង​ពី​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​និយាយថា នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ មេសា កូន​ប្រុស​គាត់​បាន​ទៅ​ឃ្វាល​គោ​នៅខាង​លិច​ផ្ទះ​ចម្ងាយ​​១គីឡូ​ម៉ែត្រ ។

តាម​សាក្សី​ជា​ក្រុម​ក្មេង​ឃ្វាល​គោ​ដូចគ្នា​​និយាយថា​​មុន​ពេល​កើត​ហេតុ​ក្មេង​ៗ​ឃ្វាល​គោ​ច្រើន​​នាក់​បាន​ឡើង​កាប់​ផ្លែ​ត្នោត​​ចែក​គ្នា​ហូប​ម្តង​រួច​ហើយ​ តែ​បន្ទាប់​ពី​​ហូប​អស់​កូន​គាត់​ក៏​ឡើង​កាប់​​ផ្លែ​ត្នោត​មួយ​ដើម​​ទៀត ដែល​មាន​កម្ពស់​ប្រហែល​៧​ម៉ែត្រ តែ​ឡើង​មិន​ទាន់​ដល់​ចុង​​ផង ក៏​ស្រាប់តែ​​​របូត​ដៃ​ធ្លាក់​​មក​ដី​​បណ្តាល​ឱ្យ​រង​​របួស​ជា​ទម្ងន់​ ។

​ឪពុក​​ក្មេង​ប្រុស​​រង​គ្រោះ​​បាន​បន្តថា ​ពេល​​ធ្លាក់​​​​ពី​លើ​ដើម​ត្នោត​នោះ​គឺ​កូន​ប្រុស​គាត់​មិន​ទាន់​ស្លាប់​​ទេ ហើយ​​គាត់​ក៏​ដឹក​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ស្រុក​កំពង់​ត្រាច ដើម្បី​សង្គ្រោះ​ ​តែ​ដឹក​មិន​ទាន់​ដល់​ផង​ក៏​ត្រូវ​ស្លាប់​ពាក់​កណ្តាល​ផ្លូវ ៕