ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឈើ​រលំ​សង្កត់​​​ស្ត្រីម្នាក់​បាក់ភ្លៅ​ម្ខាង​ ឯបុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់ស្លា.ប់

13 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ស្ត្រី​ម្នាក់បាក់ភ្លៅ​​ម្ខាង​​ដោយ​សារ​ដើម​ឈើ​ដែល​កា.ប់រំលំ​ដួល​សង្កត់​លើ រីឯ​បុរស​ម្នាក់​​ទៀត​ស្លា.ប់​ដោយសារ​តែ​ចរន្ត​អគ្គិសនី​​ឆក់ ។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​ក្នុងថ្ងៃ​តែមួយ​ចន្លោះ​គ្នា​​តែ​ជាង​១ម៉ោង​​ប៉ុណ្ណោះ នៅ​​ថ្ងៃ​ទី២៧ មេសា ។ លោកសៀក ​ភា ​អធិការ​នគរបាល​ស្រុក​គាស់ក្រឡប្រាប់​ថា

ខេត្ត​បាត់ដំបង ៖ ស្ត្រី​ម្នាក់បាក់ភ្លៅ​​ម្ខាង​​ដោយ​សារ​ដើម​ឈើ​ដែល​កាប់រំលំ​ដួល​សង្កត់​លើ រីឯ​បុរស​ម្នាក់​​ទៀត​ស្លាប់​ដោយសារ​តែ​ចរន្ត​អគ្គិសនី​​ឆក់ ។ ហេតុ​ការណ៍​​នេះ​​កើត​ឡើង​ក្នុងថ្ងៃ​តែមួយ​ចន្លោះ​គ្នា​​តែ​ជាង​១ម៉ោង​​ប៉ុណ្ណោះ នៅ​​ថ្ងៃ​ទី២៧ មេសា ។

​លោកសៀក ​ភា ​អធិការ​នគរបាល​ស្រុក​គាស់ក្រឡប្រាប់​ថា ស្ត្រី​ឈ្មោះមុំ រ៉ា អាយុ​៣២​ឆ្នាំ​ រស់នៅ​​ភូមិក្រាំង​ស្វាត ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ​បាន​រង​របួស​​បាក់ភ្លៅ​ខាង​ឆ្វេង ​ដោយ​សារ​ឈើមួយ​​ដើមរលំ​សង្កត់​​លើ ។ ស្ត្រី​រងគ្រោះ​​​ និងក្រុមគ្រួសារ​បាន​ចេញ​ទៅកាប់​ឈើ​​ក្នុងព្រៃ​នៅ​តំបន់​អូរអាម៉ន ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​​ឃុំឆ្នាល់​មាន់ ​។ ដើម​ឈើ​ដែល​សង្កត់លើ​គាត់នោះ​ជាឈើ​ដែល​គាត់​កាប់រំលំ​​ ហើយ​​រត់​គេច​មិន​​ទាន់ ​។ ហេតុការណ៍​នេះ​​កើត​ឡើង​កាលពីវេលាម៉ោង​២​រសៀល​​ថ្ងៃទី២៧ ​មេសា ។

ដោយឡែក ​ករណីទី២ លោកសៀក ​ភា ​ឱ្យ​ដឹង​ថា ​បុរស​ជាកម្មករ​ដំឡើង​​បង្គោល​អគ្គិសនី​ម្នាក់​ឈ្មោះ​ង៉ែត ​ថៃ អាយុ​៣០​ឆ្នាំ​ ស្នាក់នៅ​បណ្តោះ​អាសន្ន​​ក្នុងភូមិ​កូនព្រំ ​ឃុំ​ធិបតី ស្រុក​គាស់​ក្រឡ ​បានស្លាប់​ដោយសារ​តែ​ខ្សែ​​ចរន្ត​អគ្គិសនី​ឆក់ កាលពីវេលាម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ត្រង់ ​​ថ្ងៃទី២៧​ មេសា​​ ។ បុរស​នេះ​ត្រូវ​​ភ្លើង​ឆក់ ក្នុងគ្រា​ដែល​គាត់បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ ​ហើយ​ត​ខ្សែ​​ចរន្ត​បម្រុង​ឆក់ត្រី​ក្នុងអណ្តូង​នៅក្បែរ​ផ្ទះ​ ។ 

បើ​តាម​ការ​បំភ្លឺ​ពីសាក្សីថា ​បុរសនេះ​មិន​​បាន​​ប្រើឧបករណ៍​សម្រាប់​ឆក់ត្រី​ទេ ប៉ុន្តែ​​លោក​​បែរជា​អូស​ខ្សែ​ភ្លើង​​ទៅ​ឆក់​ត្រី​ដោយ​ត​ចេញ​ពី​ឌីណាម៉ូ​ផ្ទាល់​តែម្តង ។ ពេល​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​ ស្រាប់តែ​ឆក់ខ្លួន​ឯង​ស្លាប់ក្នុង​អណ្តូង​​ភ្លាម មួយរំពេច  ៕