ពលករខ្មែរចំណាកស្រុកខុសច្បាប់ក្រឡាប់រថយន្តរបួសធ្ងន់ស្រាល៩នាក់
ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំណាកស្រុកខុសច្បាប់ក្រឡាប់រថយន្តបណ្តាលរងរបួសធ្ងន់ស្រាល៩នាក់កាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៥ នៅតាមផ្លូវទៅខេត្តស្រះកែវ ប្រទេសថៃ ។

មន្ត្រីគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់នៅថ្ងៃទី២៨ វិច្ឆិកា២០១៥ឲ្យដឹងថា ពលករខ្មែរចំណាកស្រុកខុសច្បាប់ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាល៩នាក់ ក្នុងនោះប្រុស៦នាក់ស្រី៣នាក់ មាន ១-ឈ្មោះ ទេស ហូរ ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ រ៉ន មុំ ភេទស្រី អាយុ៣៧ឆ្នាំ, ៣-ឈ្មោះ សេង នួន ភេទប្រុស អាយុ៣៤ឆ្នាំ, ៤-ឈ្មោះ ហែម ទិញ ភេទប្រុស អាយុ៣៧ឆ្នាំ, ៥-ឈ្មោះ ធូ ថែត ភេទប្រុស អាយុ៣៥ឆ្នាំ, ៦-ឈ្មោះ ណា រ៉ា ហៅកី ភេទស្រី អាយុ៤៦ឆ្នាំ, ៧-ឈ្មោះ សេន វិន ភេទប្រុស អាយុ៣៥ឆ្នាំ, ៨-ឈ្មោះ កុយ ចាន់ឌី ភេទស្រី អាយុ៦ឆ្នាំ និង ៩-ឈ្មោះ ធូ ថែត ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកបើកបររថយន្តជនជាតិថៃ ។
តាមសំដីពលករខ្មែរដែលជួបគ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់កើតឡើង គឺពួកគេបានឆ្លងដែនតាមរយៈមេខ្យល់នៅច្រករបៀងដោយខុសច្បាប់នៅខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងម្នាក់ត្រូវបានបង់លុយឲ្យមេខ្យល់៣ពា់បាតឲ្យជូនដល់កន្លែងធ្វើការក្រុងបាងកក ប្រទេសថៃ ។
នៅពេលឡើងរថយន្តប្រភេទតួរីសនៅផ្សាររុងក្លឿ ក្នុងចំណោមជិត២០នាក់ ក្នុងទិសដៅទៅកាន់ខេត្តឆាក់ឈើងសៅ ប្រទេសថៃ នៅពេលចេញតាមផ្លូវស្រាប់តែរថយន្តបើកគេចពីតម្រួតថៃដែលដេញតាមបណ្តាលក្រឡាប់របួសធ្ងន់ស្រាល៩នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ ដែលគ្រោះថ្នាក់កើតឡើងនៅតាមផ្លូវក្នុងខេត្តស្រះកែវ ប្រទេសថៃ។
ក្រោយពេលគ្រោះថ្នាក់ចរាចកើតឡើងជនរងគ្រោះត្រូវបានសង្គ្រោះបន្ទាន់ទៅមន្ទីពេទ្យសម្តេចព្រះយុផរាជ ខេត្តស្រះកែវ ប្រទេសថៃ ៕
ចែករំលែកព័តមាននេះ