ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​បាល់ទាត់​យូ​រ៉ូ​2016 នឹង​ដំណើរការ​ជា​ប្រក្រតី​ទោះបី​មាន​ភេរវកម្ម​នៅ​ទីក្រុង​ប៉ា​រី​ស​ក្ដី

8 ឆ្នាំ មុន

លោក Jacques Lambert មនុស្ស​ម្នាក់​ក្នុង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​យូ​រ៉ូ​២០១៦ នៅ​ប្រទេស​បារាំង បាន​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ពាន​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប នឹង​ដំណើរការ​ជា​ប្រក្រតី​នៅ​ឆ្នាំ​ក្រោយ

លោក Jacques Lambert មនុស្ស​ម្នាក់​ក្នុង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​យូ​រ៉ូ​២០១៦ នៅ​ប្រទេស​បារាំង បាន​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ពាន​បាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប នឹង​ដំណើរការ​ជា​ប្រក្រតី​នៅ​ឆ្នាំ​ក្រោយ ទោះបី​មានការ​វាយប្រហារ​ដោយ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ា​រី​ស កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥​ក្ដី ។ លោក Lambert ថ្លែង​ថា​៖ «​យើង​បាន​សម្រេច​រួច​ហើយ ។ អ្វី​ដែល​ចាំបាច់​បំផុត​នោះ​គឺ​យើង​ត្រូវ​រៀបចំ​ការ​ប្រកួត​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត ។ ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​នឹង​ត្រូវ​រឹត​បន្តឹង​ទាំង​នៅ​លើ​ដងផ្លូវ និង​នៅ​ទីប្រជុំជន ខណៈ​ការ​ប្រកួត​ខាងលើ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ មិថុនា ២០១៦ ។