រាជធានីភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ/សង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១០ កាលពីវេលាព្រឹកថ្ងៃទី៧ តុលា ២០១៥ ត្រូវនឹងថ្ងៃពុធ ទី១០រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ២៥៥៩ នៅក្នុងវត្តជ្រោយបទុម ហៅព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោក នុត ពុធដារ៉ា បានថ្លែងអំពីប្រពៃណីរបស់ខ្មែរដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជនដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តីសម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។ ។
ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ដូចជាការបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌបាននាំយកប្រាក់ និងសម្ភារដើម្បីចូលរួមកាន់បិណ្ឌវេនទី១០ រួមមាន អង្ករ២បាវ មី៧កេស ទឹកក្រូច៧កេស ទឹកបរិសុទ្ធ៧កេស ផ្លែឈើ២កន្ត្រក បច្ច័យកាន់បិណ្ឌបិណ្ឌ១លានរៀល បច្ច័យកសាង១លានរៀល ប្រគេនព្រះចៅអធិការ២ម៉ឺនរៀល និងព្រះសង្ឃ៦អង្គ ក្នុងមួយអង្គៗ ១ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ