ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ថ្ងៃ​នគរបាល​ស្រុក​កំពង់ត្រឡាច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ពី​បទ​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៥ នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា ក្នុងស្រុក​កំពង់ត្រឡាច ខណៈ​ជនសង្ស័យ​ទាំងនោះ​កំពុង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ។

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៥ នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា ក្នុងស្រុក​កំពង់ត្រឡាច ខណៈ​ជនសង្ស័យ​ទាំងនោះ​កំពុង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ។

លោក ហ៊ុ​ល វាសនា អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​កំពុង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ក្រោយ​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់​ត្រឡាច ដោយ​ដកហូត​បាន​វត្ថុ​តាង​សម្ភារ និង​ថ្នាំ​ញៀន​មួយ​កូន​ថង់​តូច ។ ជនសង្ស័យ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ លី ណា​រ៉ូ អាយុ​១៤​ឆ្នាំ ២-​ឈ្មោះ សួ​ស សុ​វនា​ថ អាយុ​១៦​ឆ្នាំ ៣-​ឈ្មោះ អឿ​ន ប៊ុ​ន​ធឿ​ន អាយុ​១៤​ឆ្នាំ និង​៤-​ឈ្មោះ វ៉ា ភា​រុន អាយុ​១៥​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ​ស្រុក​កំពង់ត្រឡាច ។

លោក​បាន​បន្ត​ថា​ បន្ទាប់​មក​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​របស់​លោក​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​នៅ​ចំណុច​មុខ​រោងចក្រ​ខេន​ស្បត ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​កំពង់ត្រឡាច ដែល​ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន ក្នុង​នោះ​ម្នាក់​ឈ្មោះ ណ​ម ធីម អាយ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក ឃុំ​សេដ្ឋី ស្រុក​កំពង់ត្រឡាច និង​ម្នាក់​ទៀត​ឈ្មោះ ហួរ សា​យ័ន្ត អាយុ​២៧​ឆ្នាំ មាន​ទីលំនៅភូមិ​អំពិលទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។ ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់ ម៉ូតូ​២​គ្រឿង ទូរស័ព្ទ​ដៃ​៤​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀនមួយ​ចំនួន​ទៀត ។

ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត ដើម្បី​បន្ត​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕