ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគ​បាល​ការពារ​ព្រំដែន​ឃាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​២១​នាក់​យក​មក​អប់រំ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគ​បាល​ការពារ​ព្រំដែន​បាន​ឃាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ប្រុស​-​ស្រី​ចំនួន​២១​នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ២០១៥ តាម​បន្ទាត់​ព្រំដែន នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគ​បាល​ការពារ​ព្រំដែន​បាន​ឃាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ប្រុស​-​ស្រី​ចំនួន​២១​នាក់​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ២០១៥ តាម​បន្ទាត់​ព្រំដែន នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

កម្លាំង​នគ​បាល​ការពារ​ព្រំដែន​លេខ​៨១៥​បាន​ប្រាប់​ថា នៅ​ពេល​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ជា​ពលករ​ចំណាកស្រុក​​ក្នុង​គោលបំណង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​តាម​បន្ទាត់​ព្រំដែន និង​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក​ក ​ប្រទេស​ថៃ​ ​ហើយ​បាន​ធ្វើ​ការ​ឃាត់ និង​នាំ​ខ្លួន​ពលករ​ទាំង​នោះ​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ធ្វើ​ការ​អប់រំ និង​ណែនាំ ។

កម្លាំង​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់​ប្រុស​-​ស្រី​ចំនួន​២១​នាក់ និង​កុមារ​តូច​ៗ​ចំនួន​៤​នាក់ មេខ្យល់​ដែល​ជា​អ្នក​នាំ​នោះ​បាន​គេចខ្លួន​បាត់ ។

លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ពលករ​ចំណាកស្រុក​ខុសច្បាប់ កុំ​ឱ្យ​ចាញ់​បោក​មេខ្យល់ទៀត​ ត្រូវ​បញ្ឈប់​ការ​ចាញ់បោក​របស់​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន​ទៀត ព្រោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ លោកស្នងការ​បន្ថែម​ទៀត​ថា ត្រូវ​បញ្ឈប់​សកម្មភាព​ទៅ​ដោយ​ខុសច្បាប់ បើ​ចង់ទៅ​គឺ​ទៅ​ដោយ​ស្របច្បាប់ ឬ​រក​ការងារ​ធ្វើ​ក្នុងស្រុក ជិត​ផ្ទះសំបែង និង​ក្រុម​គ្រួសារ វិញ​វា​ប្រសើរ​ជាង ៕