រាជធានីភ្នំពេញ ៖ នាវេលាម៉ោង០៩ ២០នាទីព្រឹកថ្ងៃទី១៥ កក្កដា ២០១៥ នេះ ករណីបាក់ប្លង់សេសង្កត់លើកម្មករនៅផ្សារត្រពាំងថ្លឹងនោះ គឺមានអ្នករងរបួសធ្ងន់៣នាក់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗក្នុងហេតុការណ៍នោះ ។
គួររំលឹកថា នៅមុននេះបន្តិច អគារផ្សារត្រពាំងថ្លឹងដែលកំពុងសាងសង់ថ្មីមួយកន្លែង ត្រូវបានបាក់ពិដានចុះមកសង្កត់លើកម្មករ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី១៥ កក្កដា ២០១៥ នេះ ស្ថិតនៅផ្លូវវេងស្រេងផ្សារត្រពាំងថ្លឹង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្ន សមត្ថកិច្ច និងប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះដោយនាំគ្នាទាញកម្មករបានម្នាក់ហើយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ