ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​បាន​កាំភ្លើង​១​ដើម​លាក់​ទុក​ក្នុង​ព្រៃ​ទុក​បា.ញ់​សត្វ ក្លាយជា​អ្នកទោស

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​២​នាក់​ត្រូវ​បានក​ម្លាំ​ង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹក​ផុស​ចាប់​ឃាត់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់​បាន​លាក់​កាំភ្លើង​ម៉ាក សេ​.​កា​.​សេ ១ ដើម ក្នុង​ព្រៃ​ទុក​សម្រាប់​បា.ញ់​សត្វព្រៃ ។

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​២​នាក់​ត្រូវ​បានក​ម្លាំ​ង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹក​ផុស​ចាប់​ឃាត់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់​ពី​ជនសង្ស័យ​២​នាក់​បាន​លាក់​កាំភ្លើង​ម៉ាក សេ​.​កា​.​សេ ១ ដើម ក្នុង​ព្រៃ​ទុក​សម្រាប់​បាញ់​សត្វព្រៃ ។

​លោក ទេព សា​រ៉ាត់ នាយ​នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់ មា្ន​ក់​ឈ្មោះ ឈួ​ន ឈៀង អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​ត្រក និង​ម្នាក់​ទៀត​ឈ្មោះ ឃុន សា​វ៉ុ​ន ហៅ​គក អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​តា​សាំ ស្ថិត​ក្នុង​ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស ជាមួយ​គ្នា ។ លោក​បាន​បន្ត​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​​ឱ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃមុន​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា បានឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ក្នុង​ព្រៃ និង​តែង​តែ​​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​បាន​សាច់សត្វ​ព្រៃ​មក​លក់ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ។

ក្រោយ​ពី​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច​រួច​មក ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​លាក់​ទុក​កាំភ្លើង​១​ដើម​លើ​ភ្នំ​ពិតប្រាកដ​មែន គឺ​ទុក​សម្រាប់​បាញ់​សត្វ ។ បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា សមត្ថកិច្ច​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ​ស្រុក រួម​និង​ប្រជា​ការពារ ប្រមាណ​២០​នាក់ បានឱ្យ​ជនសង្ស័យ​ខាងលើ​ជូន​ទៅ​យក​អាវុធ​ដែល​លាក់​ទុក​ក្នុង​ព្រៃ លើ​ភ្នំ​ថ្ម​រោង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ក្រាំ​ស្គា ។ រយៈពេល​មួយ​ព្រឹក​ធំ​ទើប​ត្រឡប់​មក​វិញ និង​បាន​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​មាន​​កាំ​ភ្លើង​ សេ​.​កា​.​សេ ១​ដើម និង​គ្រាប់​៥​គ្រាប់​មក​កាន់​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​គាត់​រើស​បាន​កាំភ្លើង​១​ដើម​នេះ​កាលពី​ជាង​១​ខែ​មុន ហើយ​ក៏​បាន​លាក់​ទុក​ក្នុង​ព្រៃ​ទុក​សម្រាប់​បាញ់​សត្វ​ជ្រូកព្រៃ​​ដែល​ជាប់អន្ទាក់ ព្រោះ​ពួក​គាត់​ជា​អ្នក​រកស៊ី​ដាក់​អន្ទាក់​ក្នុង​ព្រៃ ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំ​២​នាក់​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពី​បទ រក្សា​ទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ៕