ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សា​សា នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃនេះ ​ដើម្បីជួបមេធាវី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កញ្ញា​សា​សា ដែល​បាន​ទៅ​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​របួស​នោះ នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១១ កក្កដា ២០១៥ នេះ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កញ្ញា​សា​សា ដែល​បាន​ទៅ​ប្រទេស​ថៃ​ដើម្បី​ព្យាបាល​របួស​នោះ នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១១ កក្កដា ២០១៥ នេះ ។

ប្រភព​បានឱ្យ​ដឹង​ថា ការ​វិល​ត្រឡប់​របស់​កញ្ញា​សា​សា​នៅ​ថ្ងៃនេះ គឺ​នឹង​មក​ជួប​ជាមួយ​មេធាវី​លោក​ពុធ ធា​វី ដើម្បី​ពឹងពាក់​ឱ្យ​លោក​ជួយ​ដោះស្រាយ​លើ​សំណុំរឿង​របស់​នាង ។

គួរ​កត់​សម្គាល់ថា លោក​មេធាវី ពុធ ធា​វី គឺជា​មិត្តភក្តិ​របស់​លោក​ឧកញ៉ា​អ៊ុត ធី ដែល​ជា​ឪពុក​បង្កើត​របស់​កញ្ញា​សា​សា ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២ ទៅ​ម៉ោង​០១​រំលង​អធ្រាត្រ​ឈាន​ចូល​នៅ​ថ្ងៃ​ទី​០៣ កក្កដា នោះ គឺជា​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​លោក​​ឧកញ៉ា សុខ ប៊ុ​ន បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង​រួច លុះ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នាង​បាន​ទៅ​ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​​ក្រសួងមហាផ្ទៃ តែ​គ្មាន​ចំណាត់ការ​នោះ​ឡើយ ។