ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​វិទ្យាល័យ​ស្ទឹង​សែន រង​ការ​ចោទ​ថា ពូកែ​ជេរ​សិស្ស និង​គ្រូ

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ កក្កដា ២០១៥ លោក​ផៃ ន​ន នាយក​វិទ្យាល័យ​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ធំ គឺ​លោក​ជូ វុ​ន្ធី កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាវិន័យ

ខេត្តកំពង់ធំ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ កក្កដា ២០១៥ លោក​ផៃ ន​ន នាយក​វិទ្យាល័យ​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ធំ គឺ​លោក​ជូ វុ​ន្ធី កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាវិន័យ ខណៈ​ដែល​គេ​បាន​រក​ឃើញ​ថា លោកនាយក​សាលា​រូប​នេះ បាន​ប្រើ​អំពើ​ហិង្សា​ជេរ​បញ្ចោរ​ម្រា​យ ដៀល​ត្មិះ និង​ទាញ​ដំបង​ប្រុង​វាយ​ទៅ​លើ​លោកគ្រូ​ម្នាក់ កាល​ព្រឹក​ពី​ថ្ងៃ​ទី​០៧ កក្កដា ២០១៥ និង​ត្រូវ​បាន​លោកគ្រូ អ្នកគ្រូ ចំនួន​៨​នាក់ សម្ដែង​ការ​មិន​ពេញចិត្ត បន្ទាប់​ពី​លោកនាយក​សាលា​ខាងលើ បាន​ប្រើ​ពាក្យ​សំដី​ប្រមាថមើលងាយ​ជេរ​បញ្ចោរ​យ៉ាង​អ​សីលធម៌ និង​យ៉ាង​អាម៉ាស់​បំផុត ។ ជាង​នេះ​ទៅ​ទៀត គេ​បាន​រក​ឃើញ​ថា មាន​អាណាព្យាបាល និង​​ឪពុក​ម្ដាយ​សិស្ស​ក្នុង​វិទ្យាល័យ​ស្ទឹង​សែន​ជា​ច្រើន​នាក់​មិន​សប្បាយ​ចិត្តបាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដែនដី​ជា​បន្តបន្ទាប់ ដោយ​ចោទប្រកាន់​ថា លោកនាយក​សាលា​ឈ្មោះ​ផៃ ន​ន បាន​បង្រៀន​អប់រំ​កូនសិស្ស​បែប​ប្រើ​ជា​អំពើ​ហិង្សា​វាយដំ រហូត​បង្ក​ឲ្យ​មាន​របួស​ស្នាម និង​វាយ​សិស្ស​ខ្ទប់​ចាន​បបរ​ជាដើម ។

ជុំវិញ​ការ​កោះហៅ​លោកនាយក​វិទ្យាល័យ​ស្ទឹង​សែន ឈ្មោះ​ផៃ ន​ន និង​លោកគ្រូ​ឈ្មោះ​ជា ស៊ុម​សុទ្ធា ដែល​ជា​ជន​រង​គ្រោះ​ក្នុង​អំពើ​ជេរ​បញ្ចោរ​ម្រា​យ ប្រមាថមើលងាយ​ដាក់​មេ​ក្រូនៅ​ចំពោះ​មុខ​សិស្ស​រាប់រយ​នាក់​នា​រសៀល​ថ្ងៃនេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ជូ វុ​ន្ធី ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្តកំពង់ធំ ក៏​ដូច​ជា​ក្រុមប្រឹក្សាវិន័យ​នឹង​ចាត់វិធានការ​បែប​ណា​នៅឡើយ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព