ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​រិះគន់​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំ​ដែន​អន្ត​រជាតិបាវិត​យក​ប្រាក់​ពីភ្ញៀវ និ​ងក្បាល​រថយន្ត​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​មហាជន​រិះគន់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិតថា នាំ​គ្នា​ប្រមូលប្រាក់​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​​-​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​ម៉ឺន​ដុល្លារ ជា​ពិសេស​ភ្ញៀវ​វៀត​ណាម ​ដែល​ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​ក្រុង​បា​វិត ។

បើ​តាម​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ភ្ញៀវ VIP របស់​កាស៊ីណូ​ម្នាក់ ត្រូវ​ប​បង់ប្រាក់​ឱ្យ​នគរបាល​អន្តោ​ប្រវេសន៍​​១៥០.០០០​ដុ​ង ជា​ថ្នូរ​ទៅ​នឹង​មិន​ចាំបាច់​ចុះ​ពីលើ​រថយន្ត​មក​ពិនិត្យ​ឯកសារ​លិខិតឆ្លងដែន ឬ​ផ្ទៀងផ្ទាត់​នៅ​មុខមន្ត្រី​ជំនាញ។

ប្រភព​មហាជន​រិះគន់​ទៀត​ថា ភ្ញៀវ​ដែល​ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ​ក្រុង​បា​វិត​នេះ គឺ​មិនមែន​តែ​ជា​ជនជាតិ​វៀតណាម​នោះ​ទេ គឺ​មាន​ជាតិ​សាសន៍​ចម្រុះ ដែល​មក​ទេសចរណ៍​នៅ​ប្រទេស​វៀតណាម ។

ទាក់ទិន​ការ​រិះគន់​នេះ​ដែរ បុគ្គលិក​កាស៊ីណូ​ដែល​រត់ការ និង​ជា​អ្នក​ទទួល​ប្រាក់​ពី​ភ្ញៀវ​ផ្ទាល់បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្រាក់​១​សែន​៥​ម៉ឺន
​ដុ​ង​នេះ គេ​យក​ទៅ​បែងចែក​តាម​ជំនាញ តែ​នគរបាល​អន្តោប្រវេសន៍​បាន​ចំណែក​ច្រើន​ជាងគេ ក៏​ប៉ុន្តែ​ពេល​សួរ​ថា ចែក​ជំនាញ​អង្គភាព​ណាខ្លះ? គេ​និយាយ​ថា គេ​មិនដឹង​ច្បាស់​ទេ សូម​ឱ្យ​សួរ​មេ​ហើយ​ បើ​គ្មាន​ការ​បែងចែក​ទេ​នោះ គឺ​វា​មិន​សុខ​រហូត​រាប់​សិប​ឆ្នាំ​នោះ​ទេ ។ រីឯ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​នៅ​បញ្ជរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​វិញឱ្យទៅ​សួរ​មេ​ទៅ ពេល​អ្នក​សារព័ត៌មាន​យើង​សួរ​ថា មេ​មួយ​ណា គេ​ឆ្លើយ​ថា មេ​ធំ​ទៅ​ភ្នំពេញ​មិនដឹង​មេ​រង​ណា​ជំនួស​ស្តីទី​ទេ ដើរ​សួរ​រក​ខ្លួនឯង​ទៅ ។