ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​គ្រោង​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ជួល​ផ្ទះ​ថ្ងៃ​6 កក្កដា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​៦ កក្កដា ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ភតិសន្យា​ពិសេស ហៅ​ច្បាប់​ការ​ជួល​ផ្ទះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​រួច​ហើយ​នៅ​ថ្ងៃ​ទី​៣ កក្កដា

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​៦ កក្កដា ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ភតិសន្យា​ពិសេស ហៅ​ច្បាប់​ការ​ជួល​ផ្ទះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​រួច​ហើយ​នៅ​ថ្ងៃ​ទី​៣ កក្កដា ។

យោង​តាម​គេហទំព័រ​របស់​រដ្ឋសភា​ឲ្យ​ដឹង​ថា​លោក​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​ពិនិត្យ​សិក្សា និង​រៀបចំ​តាក់តែង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ភតិសន្យា​ពិសេស​នេះ កាលពី​ថ្ងៃ​ទី​២ កក្កដា និង​លើក​ឡើង​ថា ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​សិទ្ធិ​មាន​លំនៅ​ឋាន សំដៅ​រួមចំណែក​ដោះស្រាយ​បញ្ហា​សង្គម រួម​មាន ការ​លំបាក និង​សំណូមពរ​របស់​កម្មករ សិស្ស​-​និស្សិត​ដែល​ស្នាក់​នៅ​បន្ទប់​ជួល ក៏​ដូច​ជា​ម្ចាស់​អចលនទ្រព្យ ហើយ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ពង្រឹង​នីតិរដ្ឋ ដើម្បី​ស្ថិរភាព​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ និង​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​ផង​ដែរ ។

លោក​បញ្ជាក់​ថា សេចក្តី​ស្នើ​ច្បាប់​នេះ មាន​គោលបំណង​គ្រប់គ្រង​បន្ទប់​ជួល និង​ទំនាក់ទំនង​រវាង​កម្មករ សិស្ស​-​និស្សិត​ជាមួយនឹង​ម្ចាស់ផ្ទះ​ដែល​មាន​បន្ទប់​ជួល​ស្នាក់​នៅ​ឱ្យ​មាន​លក្ខណៈ​រៀបរយ ព្រមទាំង​ជួយ​ដោះស្រាយ​សំណូមពរ​របស់​កម្មករ សិស្ស​-​និស្សិត​ទាក់ទង​នឹង​តម្លៃ​បន្ទប់​ជួល សម​ស្រប​នឹង​ប្រាក់​កម្រៃ​គោល​ប្រចាំខែ​ទាប ដែល​កម្រិត​កំណត់​ដោយ​អនុក្រឹត្យ និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ភ​តិ​បតី (​ម្ចាស់ផ្ទះ​ដែល​មាន​បន្ទប់​ជួល​) ។

លោក​សង្កត់ធ្ងន់​ថា សេចក្តី​ស្នើ​ច្បាប់​ស្ដី​ពី​ភតិសន្យា​ពិសេស​នេះ ជា​មូលដ្ឋាន​គតិ​យុ​ត្ត​ជាក់លាក់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​នីតិ​របស់​កម្ពុជា​បន្ថែម​លើ​ក្រមរដ្ឋប្បវេណី​ស្តី​ពី​ភតិសន្យា ដែល​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ករណី​នៃ​កិច្ចសន្យាជួល ។ សេចក្តី​ស្នើ​ច្បាប់​ភតិសន្យា​ពិសេស​មាន​៤​ជំពូក ចែក​ចេញ​១១​មាត្រា ៕