ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សាំយ៉ុងដឹក​ទំនិញ​​ក្រឡាប់​ផ្ងារ​ជើង​នៅ​​លើផ្លូវជាតិ​លេខ​១​

9 ឆ្នាំ មុន

​ខេត្ត​​កណ្តាល ៖ តាម​​សេចក្តី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​​​​ បាន​ឱ្យ​ដឹង​​ថា ​​​រថយន្ត​ម៉ាក​សាំយ៉ុង ​ពាក់​ស្លាក​លេខ​៣A-៣៩​៧៩ មួយ​គ្រឿង ​​បាន​ក្រឡាប់​ផ្ងារ​ជើង​នៅ​កណ្តាល​​​​​ផ្លូវ​ជាតិ​លេខ​១ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​​ត្រង់​ថ្ងៃទី​២ កក្កដា

​ខេត្ត​​កណ្តាល ៖ តាម​​សេចក្តី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​​​​ បាន​ឱ្យ​ដឹង​​ថា ​​​រថយន្ត​ម៉ាក​សាំយ៉ុង​ដឹក​ទំនិញ​ ​ពាក់​ស្លាក​លេខ​៣A-៣៩​៧៩ មួយ​គ្រឿង ​​បាន​ក្រឡាប់​ផ្ងារ​ជើង​នៅ​​លើ​​​​​​ផ្លូវ​ជាតិ​លេខ​១ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​​ត្រង់​ថ្ងៃទី​២ កក្កដា ២០១៥ ស្ថិត​នៅ​​ក្នុង​ភូមិ​ធំ ឃុំ​ធំ ​ស្រុក​កៀន​ស្វាយ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​​​បាន​ឱ្យ​ដឹង​ថា ​​រថយន្ត​​សាំយ៉ុង​ដែល​ក្រឡាប់​​នេះ​ ​ធ្វើ​ដំណើរ​​ពី​​​ខេត្តស្វាយ​រៀង​​ឆ្ពោះ​មក​ភ្នំពេញ​ ​​លុះ​មក​ដល់​កន្លែង​កើតហេតុ​​​ស្រាប់​តែ​ដាច់​យ៉ាន់​​​មុខ​​ខាង​ស្តាំ​​​​ទើប​​​រេ​ចង្កូត​ក្រឡាប់​ផ្ងារជើងចាក់​ទំនិញ​​ចោល​នៅ​លើ​​ផ្លូវ​ជាតិ​​​តែ​ម្តង  និង​បណ្តាល​ឱ្យ​​​ព្រូ​រថយន្ត​ម្នាក់​​​រង​របួស​ស្រាល​​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​​ដើម្បី​ព្យា​បាល ។​

ក្រោយ​កើត​ហេតុ មិន​បណ្តាល​ឱ្យ​កក​ស្ទះ​​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុ​នោះ​​ទេ ដោយ​​សារ​​​សមត្ថកិច្ច​មូល​ដ្ឋាន​ជួយ​សម្រួល​ចរាចរណ៍ទាន់​ពេល ៕

ព័ត៌​មាន​លម្អិត​​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព