ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបារំាងម្នាក់​និងអាមេរិកម្នាក់​បន្ទាប់ពីបង្ហោះយន្តហោះ​បំពាក់កាមេរ៉ា​នៅមុខភូមិគ្រឹះ​សម្តេចតេជោ ហ៊ុន សែន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​​ ជនជាតិបារំាងម្នាក់​និងអាមេរិកម្នាក់​ បានរត់ចូលវត្តលង្ការ​និងត្រូវបាន​នគរបាលសន្តិសុខ​នៃស្នងការនគរបាល​រាជធានីភ្នំពេឃាត់ខ្លួន

រាជធានីភ្នំពេញ ៖​​ ជនជាតិបារំាងម្នាក់​និងអាមេរិកម្នាក់​ បានរត់ចូលវត្តលង្ការ​និងត្រូវបាន​នគរបាលសន្តិសុខ​នៃស្នងការនគរបាល​រាជធានីភ្នំពេឃាត់ខ្លួន បន្ទាប់ពីពួកគេទំាងនាក់​បានបង្ហោះយន្តហោះ​មានបំពាក់កាមេរ៉ា( Drone ) មុខ​ភូមិគ្រឹះសម្តេច​តេជោ ហ៊ុន សែន​ ក្បែរវិមានឯករាជ្យ ។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មាន​កោះសន្តិភាព​​បានបញ្ជាក់ឲ្យដឹង​នៅ​ប៉ុន្មាននាទីមុននេះថា​ ​ក្រោយឃាត់ខ្លួនបុរស​ទំាងពីរនាក់​នៅ​ព្រឹកថ្ងៃទី២៣ ​​មិថុនា ២០១៥ នគរបាល​​បានបញ្ជូនជនជាតិ​​បារំាងនិងអាមេរិក​ (មិនទាន់ស្គាល់ឈ្មោះ)​ទៅស្នងការនគរបាលរាជធានី​​ភ្នំពេញដើម្បីសួរនំា​ចាត់ការតាមច្បាប់ ៕