កុំចាំអាណត្តិក្រោយ !
អ្នកស្រុកខ្លះក្នុងតំបន់ព្រៃភ្នំ ជាអ្នកកា.ប់ឈើប្រៀបដូចចោរលួចសម្បត្តិរដ្ឋ ។ ឈ្មួញធំៗមានប្រាក់ មានគោរម្យងារជា «ឧកញ៉ា» មួយក្រុមតូច… ក្លាយជាឈ្មួញទិញឈើទាំងនោះដឹកទៅលក់នៅស្រុកយួន ។
អ្នកស្រុកខ្លះក្នុងតំបន់ព្រៃភ្នំ ជាអ្នកកា.ប់ឈើប្រៀបដូចចោរលួចសម្បត្តិរដ្ឋ ។ ឈ្មួញធំៗមានប្រាក់ មានគោរម្យងារជា «ឧកញ៉ា» មួយក្រុមតូច… ក្លាយជាឈ្មួញទិញឈើទាំងនោះដឹកទៅលក់នៅស្រុកយួន ។
អ្នកស្រុកខ្លះក្នុងតំបន់ព្រៃភ្នំ ជាអ្នកកាប់ឈើប្រៀបដូចចោរលួចសម្បត្តិរដ្ឋ ។ ឈ្មួញធំៗមានប្រាក់ មានគោរម្យងារជា «ឧកញ៉ា» មួយក្រុមតូច… ក្លាយជាឈ្មួញទិញឈើទាំងនោះដឹកទៅលក់នៅស្រុកយួន ។
តាមផ្លូវច្បាប់ ឈ្មួញឈើដែលទិញឈើចោរ… ត្រូវតែជាប់ចោទ ក្លាយជាអ្នកទទួលផលចោរកម្ម ។
ឈ្មួញឈើអត់ច្បាប់ដែលកំពុងល្បីសុះសាយ នៅខេត្តស្ទឹងត្រែង កំពង់ធំ ជាប់ជាយព្រៃឡង់ មានឈ្មោះឧកញ៉ាតឹក ឧកញ៉ាជ្រាយ ឧកញ៉ាកុសល ដែលមេព្រៃខេត្តស្គាល់ជាងគេនោះ… មិនទាន់បានបង្ក្រាបម្នាក់ណាឡើយ ។
តាមច្បាប់អ្នកទទួលផលចោរកម្មមានទោសដូចចោរដែរ… ជាប់ចោទដូចគ្នា ប៉ុន្តែ ហេតុអីអស់ឈើពីព្រៃទៅហើយ អត់មានទោស ?
អ្នកខ្លះថា បញ្ជីខ្មៅមានឈ្មោះពួកគេហើយ… គ្រាន់តែមិនទាន់ដល់ពេលចាត់ការប៉ុណ្ណោះ… ប៉ុន្តែចាំអាណត្តិក្រោយទៀត ឬចាំអស់ឈើទើបបើកភ្នែកក៏មិនដឹង ?
មានទស្សនៈមួយប្រាប់ថា គួរចាត់ការអស់លោកឧកញ៉ាដែលទទួលផលចោរកម្មនេះឱ្យហើយទៅ… កុំចាំអាណត្តិក្រោយ !!!
អាឡេវ
ចែករំលែកព័តមាននេះ