ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីចំណាស់ដែលស្លាប់ហើយសង្ស័យរស់ឡើងវិញនៅក្រុងប៉ោយប៉ែតមកដល់ពេលនេះនៅតែមានសភាពដូចដើមមិនស្អុយ ហើយសាច់នៅទន់ធម្មតា ពោលគឺរយៈពេល៥យប់ និង៦ថ្ងៃទៅហើយ ហើយនៅព្រឹកថ្ងៃទី១៥ នេះកូនចៅ និងសាច់ញាតិ ដោយសារជួបបញ្ហាកង្វះថវិកាបានអំពាវនាវសុំសប្បុរសជនក្នុង និងក្រៅប្រទេសជួយដើម្បីធ្វើទូកញ្ចក់ដាក់តម្កល់ ហើយក៏គ្រោងប្ដូរទីតាំងផងដែរ។
ស្ត្រីចំណាស់ដែលស្លាប់ហើយសង្ស័យរស់វិញនោះ នាពេលកន្លងមកស្នាក់នៅផ្ទះកូនស្រីពៅ ឈ្មោះហេង វិន អាយុ២៦ឆ្នាំ ប្ដីឈ្មោះឡាយ អិន អាយុ៣១ឆ្នាំ ហើយបច្ចុប្បន្នកំពុងតម្កល់នៅផ្ទះកូនស្រីពៅនោះផងដែរ។ឈ្មោះហេង វីន ភេទប្រុស អាយុ៣៧ឆ្នាំ ជាកូនប្រុសរបស់ស្ត្រីរងគ្រោះ មានប្រពន្ធឈ្មោះឯម រី អាយុ៣៤ឆ្នាំ បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៥នេះ ចំពោះមុខបងប្អូន និងសាច់ញាតិថា ដោយម្ចាស់ផ្ទះ(ប្អូនស្រី)បច្ចុប្បន្នក្រីក្រ និងខ្លាចមិនហ៊ានតម្កល់ម្ដាយលើផ្ទះបន្តទៀត ខ្លួន(ហេងវីន) និងប្រពន្ធបានសម្រេចចិត្តគ្រោងយកម្ដាយទៅតម្កល់នៅផ្ទះក្នុងភូមិកើតហេតុជាមួយគ្នា ហើយសុខចិត្តផ្អាកការងារនៅប្រទេសថៃដើម្បីមើលថែម្ដាយសិន។
បុរសខាងលើបន្តថា គ្រួសារគាត់មានបំណងធ្វើទូកញ្ចក់តម្កល់ម្ដាយឲ្យបានសមរម្យគ្រាន់ឲ្យអ្នកស្រុកចូលទៅទស្សនា ព្រោះថាម្ដាយរបស់គាត់នៅមានសភាពដូចដើមមិនស្អុយហើយសាច់នៅទន់ជាធម្មតាបាតជើងក៏នៅពណ៌ក្រហមដដែល បើទោះជាខ្លួនប្រាណប្រែពណ៌ខ្មៅក៏ដោយ។
ស្ត្រីឈ្មោះភួង យុំ អាយុ៦៤ឆ្នាំ ជាប្អូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះប្រាប់ថា កាលពីវេលាម៉ោងប្រហែល៣ទៀបភ្លឺព្រឹកថ្ងៃទី១៥នេះ ខណៈពេលដែលគាត់លង់លក់មួយប៉ព្រិចភ្នែក ស្ត្រីរងគ្រោះជាបងបានមកពន្យល់សប្តិប្រាប់ថា គាត់ទៅឆ្ងាយហើយមិនបាច់មើលថែទៀតទេ។
ស្ត្រីរងគ្រោះមានសភាពទន់ជាធម្មតា ហើយកូនចៅបានលើកផ្លាស់សំលៀកបំពាក់ឲ្យទៀតផងកាលពីរសៀលថ្ងៃទី១៤ ម្សិលមិញ។ ជុំវិញរឿងរ៉ាវភ្ញាក់ផ្អើលខាងលើលោកតាម្នាក់ឈ្មោះវ៉ា រើន អាយុ៦៦ឆ្នាំ ជាជំនួយការអាចារ្យវត្តជិនវ័ន្តសីមារាមហៅវត្តម៉ុងចិនបានប្រាប់កោះសន្តិភាពនៅផ្ទះកើតហេតុថា គាត់បានធ្វើជាអាចារ្យ៨ឆ្នាំហើយៗមិនដែលជួបករណីចម្លែកបែបនេះឡើយ។
លោកតាខាងលើបន្តថា កន្លងមកធ្លាប់មានករណីបែបហ្នឹង ប៉ុន្តែគេហៅថា ភ្លឹកមិនស្លាប់ទេ ហើយមនុស្សដែលភ្លឹកនោះមានដង្ហើមដកយូៗម្ដង អ្នកភ្លឹកខ្លះគេដាក់ស៊ីរ៉ូមក៏មានដែរ។ កូនចៅ និងសាច់ញាតិស្ត្រីរងគ្រោះអំពាវនាវរកថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេសដើម្បីធ្វើទូកញ្ចក់តម្កល់នៅផ្ទះឈ្មោះហេង វីន ប្រពន្ធឈ្មោះឯម រី ដែលគ្រោងប្ដូរទីតាំងតម្កល់នោះ។
គ្រួសារក្រីក្រជួបបញ្ហាចម្លែកខាងលើនៅព្រឹកថ្ងៃទី១៥នេះបានទទួលអំណោយអង្ករ០១ការុង ទម្ងន់៥០គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀល ពីលោកគាត ហ៊ុល ចៅសង្កាត់ផ្សារកណ្ដាល ។
សូមរំលឹកឡើងវិញថា រឿងរ៉ាវស្ត្រីចំណាស់សង្ស័យរស់វិញ ពេលនេះសាច់មានសភាពប្រែប្រួល
ចែករំលែកព័តមាននេះ