ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​ចាត់ការ​សំណុំរឿង​ឧកញ៉ា​ថោ​ង សា​រ៉ាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកស្រី តាំង គឹ​ម​ឆេ​ង ភរិយា​សព​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ជន​រង​គ្រោះ​ក្នុង​អំពើ​ឃាតក.ម្ម​យ៉ាង​ឃោរឃៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ស​ប្តា​ហ៍​មុន​នេះ​អ្នកស្រី តាំង គឹ​មឆេ​ង

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នកស្រី តាំង គឹ​ម​ឆេ​ង ភរិយា​សព​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ជន​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​ឃោរឃៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ស​ប្តា​ហ៍​មុន​នេះ​អ្នកស្រី តាំង គឹ​មឆេ​ង បាន​ដាក់​ពាក្យសុំ​ចេញ​ដីកា​រក្សា​ការពារ ហាមឃាត់​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជា​កម្មសិទ្ធិ​ស្របច្បាប់​ទាំង​ប៉ុន្មាន​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដើម្បី​ទុក​ទូទាត់​សំណង​រដ្ឋប្បវេណី​លើ​ជន​រង​គ្រោះ ទោះបី​រឿង​ក្តី​នេះ​រកស​-​ខ្មៅ​មិន​ទាន់​ដល់​ការ​ប្រកាស​សាលក្រម​ក៏​ដោយ ។

ប្រភព​ព័ត៌មាន​បន្ត​ថា បណ្តឹង​របស់​ភាគី​ជន​រង​គ្រោះ​សុំ​ចេញ​ដីកា​រក្សា​ការពារ​ដាក់​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដល់​ដៃ​លោកស្រី ពេជ្រ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​ហើយ​ហើយ​ទំនង​មិនយូរ​ទេ លោកស្រី​ចៅក្រម​នឹង​ចេញ​ដីកា​រក្សា​ការពារ​នោះ​ទៅ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្ត ។

សូម​រំឭក​ថា លោក​ឧកញ៉ា អ៊ឹង ម៉េ​ង​ជឺ ត្រូវ​បាន​ឃាតករ​បាញ់ប្រហារ​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​លក់​ផ្លែ​ឈើ ក្បែ​រង្វង់​មូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៤ ។ សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​សម្រាប់​អ្នកស្រី តាំង គឹ​ម​ឆេ​ង ជា​ភាគី​ជន​រង​គ្រោះ​ក្រោយ​ពី​ស្វាមី​អ្នកស្រី​បាត់បង់​អាយុជីវិត​ទៅ បាន​ប្តឹង​រឿង​រដ្ឋប្បវេណី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ក្រុម​ឃាតករ ក្នុង​នោះ​ជន​ជា​មេខ្លោង ទឹកប្រាក់​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ឯ​ជន​ដៃដល់ និង​អ្នកសមគំនិត​ក្នុង​ម្នាក់​១០​លាន​ដុល្លារ​អាម​រិ​ក ព្រមទាំង​សំណូមពរ​ឱ្យ​តុលាការ​ចាត់ការ​លើ​ឧក្រិដ្ឋជន​តាម​ផ្លូវច្បាប់ ។

បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​រដ្ឋប្បវេណី​នោះ​ហើយ អ្នកស្រី តាំង គឹ​ម​ឆេ​ង រួម​ជាមួយ​មេធាវី​ការពារ​ក្តី បាន​ដាក់​ពាក្យសុំ​ចេញ​ដីកា​រក្សា​ការពារ​មួយ​ថ្មី​ទៀត ដើម្បី​ហាមឃាត់​ទ្រព្យសម្បត្តិ​ឧកញ៉ា ថោ​ង សា​រ៉ាត់ មិន​ឱ្យ​មានការ​លក់ដូរ ជួល បញ្ចាំ ឬ​ផ្ទេរ​ទៅ​អ្នក​ដទៃ ក្នុង​គោលបំណង​គេចវេះ​ពី​សំណង​រដ្ឋប្បវេណី​នេះ ។

ប្រភព​ព័ត៌មាន​ដាច់​ដោយឡែក​មួយទៀត​ពី​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ត្រូវ​ចោទ ថោ​ង ចំរើន និង​ប្រពន្ធ​ឈ្មោះ កែវ សារី ដែល​ជា​ឪពុក​ម្តាយ​ឧក​ញ៉ា ថោ​ង សារ៉ា​ត់ បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​កាន់កាប់ និង​រក្សា​ទុក​អាវុធ​ដោយ​ខុសច្បាប់ នៅ​ថ្ងៃ​ទី​២០ ឧសភា ខាង​មុខ ។ មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ត្រូវ​ចោទ​បន្ត​ថា កូនក្តី​របស់​លោក គឺ​លោក ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី បាន​បដិសេធ​ថា អាវុធ​ប្រមាណ​ជិត​១០​ដើម​ដែល​មានការ​ចោទប្រកាន់​នោះ​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​កូន (​ឧកញ៉ា ថោ​ង សា​រ៉ាត់​) ដែល​គេ​ជា​មន្ត្រីជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ មាន​ឋានន្តរស័ក្តិ​ផ្កាយ​២ (​ឧត្តមសេនីយ៍ទោ​) ។ ដូច្នេះ​រូប​គាត់ ថោ​ង ចំរើន និង កែវ សារី មិន​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​នោះ​ទេ ។

មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ត្រូវ​ចោទ​នៅ​តែ​មាន​ជំនឿ​ថា អង្គ​សវនាការ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០​ឧសភា ខាង​មុខ ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំជម្រះ​ពិតជា​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក ហើយនឹង​ដោះ​លែង​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ឱ្យ​មាន​សេរីភាព​វិញ ។

សូម​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ថោ​ង ចំរើន និង​អ្នកស្រី កែវ សារី ត្រូវ​បាន​ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕