ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​​កន្ត្រាក់​​បំផ្លាញ​ផ្ទះប្រជា​ពលរដ្ឋ​​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​អស់៤៩​​ខ្នង​​

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ​៖ ​​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ រួម​និង​ផ្ទះ​គំរូ​កងទ័ព​ចំនួន២​ស្រុក នៅ​ក្នុង​ខេត្តឧត្តរមានជ័យអស់​ចំនួន៤៩​ខ្នង ក្នុង​នោះ​មាន​សាលា​​រៀន​មួយ​​ខ្នង​ដែរ​ តែ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​

ខេត្តឧត្តរមានជ័យ​៖ ​​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ រួម​និង​ផ្ទះ​គំរូ​កងទ័ព​ចំនួន២​ស្រុក នៅ​ក្នុង​ខេត្តឧត្តរមានជ័យអស់​ចំនួន៤៩​ខ្នង ក្នុង​នោះ​មាន​សាលា​​រៀន​មួយ​​ខ្នង​ដែរ​ តែ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ទេ​ ​​កាលពី​អំឡុង​ម៉ោង៦​ល្ងាច​ថ្ងៃ​ទី​២ ឧសភា​ ២០១៥​។

អាជ្ញាធរ​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​របស់​ប្រជាពលរដ្ឋ​ចំនួន៤៥​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័​ង្កសី បាន​​​រង​ការ​ខូចខាត​ដួល​រលំដោយសារ​ខ្យល់កួចរ​បើក​ដំបូល​ និង​ជញ្ជាំង ​ក្នុង​នោះ​ធ្ងន់​ចំនួន​២៦​ខ្នង ហើយ​ក៏
មាន​ដើមឈើ​ដួល​រលំ​សង្កត់​ផ្ទះ​អស់​មួយ​ចំនួន​តូច ដែល​ក្នុង​នោះ​ខ្យល់​កន្ត្រាក់​ក៏​បាន​បំផ្លាញ​របង​សា​លាប​ឋម​សិក្សា​(​ក​.​ប្រាំ​) រង​ការ​ខូចខាត​ជា​ច្រើន​ផ្ទាំង និង​ដើមឈើនៅ​ក្នុងវត្ត​ប្រាសាទ​រាជា​សំរោងក៏​បាន​រំលំ​អស់
មួយ​ចំនួនដែរ ​ប៉ុន្តែ​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ ឬ​សត្វទេ​។

ដោយឡែក​នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ក៏​ទទួល​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​បោកបក់​ចំ អស់​ចំនួន៤​ខ្នងដែរ គឺ​ស្ថិត​នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ដែល​ក្នុង​នោះ​ផ្ទះចំនួន១​ខ្នង របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ត្រូវ​ខ្យល់កួច​​រំលំ​ដួល​ខ្ទេច​គ្មាន​សល់​។

បន្ទាប់​ពី​ថ្ងៃ​គ្រោះ​មហន្ត​រា​យធម្មជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ​​២០១៥​នេះ អភិបាលស្រុក​ត្រពាំង​ប្រាសាទ លោក នៅ​សំ តារា​រិ​ទ្ធ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ មាន​ប៉ូ​លិ​ស អាវុធហត្ថ​ស្រុក កម្លាំង​ប្រជា​ការពារ​ និង​មានការ​ចូលរួម​ពី​កម្លាំង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤១ ប្រមាណ​ជាង​១០០​នាក់ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សែ​ម សម្បត្តិ ជា​មេបញ្ជាការ​រង​អង្គភាព តំណាង​ឱ្យ​ឧត្តមសេនីយ៍ នាង ឃី​ម បាន​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ស័​ង្កសី មី អង្ករ ​​តង់ ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋរង​គ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ និង​ជួយ​អារឈើ​ធ្វើ​ផ្ទះ​ជូន​ដល់​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​នេះ​។

​​ក្នុង​នោះ​ផ្ទះ១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ រង​ការ​ខូចខាត​ខ្លាំង​របស់​លោកយាយ វោ​ន វិច ជា​ស្ត្រី​មេម៉ាយ​ទុរ​គ​ត ដែល​សព្វថ្ងៃ​កំពុង​មានការ​លំបាក​ចិញ្ចឹម​ចៅ​កំព្រាតូច​ៗ ក្នុង​បន្ទុក៤​នាក់ ដោយសារ​ជី​វិភាព​ក្រីក្រ ​ក្រុម​ការ​ងារបាន​រៃ​អង្គាស់​គ្នា​ទិញ​ឈើ ដើម្បី​យក​ទៅ​សាងសង់​ផ្ទះ​ជូន​ដល់​លោកយាយ​ឱ្យ​បាន​ស្នាក់​នៅ ហើយដោយ​ឡែក​លំនៅឋាន​មួយ​ចំនួនដែល​ប៉ើង​ដំបូល និង​ជញ្ជាំង​ក្រុមការងារ​បាន​ចាត់ចែង​កម្លាំង​ចុះ​ជួយ​ជួសជុល​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​រស់នៅ​ឡើង​វិញដែរ​៕​​