រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានសង្សារជាកម្មការិនីរោងចក្រកាត់ដេរ ដោយសារតែនឹកនាងពេកបានធ្វើដំណើរពីស្រុកកំណើតមកលេងនាងដល់ផ្ទះជួលដែលនាងស្នាក់នៅ មុនដំបូងនាងបានស្វាគមន៍ជាធម្មតា ហើយយុវជននោះបានស្នាក់នៅក្នុងបន្ទប់ផ្ទះជួលនោះរយៈពេលមួយអាទិត្យ ទើបនាងដេញឲ្យត្រឡប់ទៅផ្ទះវិញដោយប្រាប់ថា «ចាំថ្ងៃក្រោយចាំមកលេងទៀត ព្រោះមកស្នាក់នៅអត់ធ្វើការចឹងខ្មាសគេ»។ ពេលដែលនាងជាសង្សារដេញបែបនេះបានធ្វើឲ្យយុវជននោះមានការខឹងសម្បា និងតូចចិត្ត ព្រមទាំងមានទំនាស់ពាក្យសម្ដីជាមួយនាង រួចបានចេញទៅចង.កសម្លាប់ខ្លួននៅលើដើមក្រសាំងកណ្តាលវាលស្រែមួយកន្លែងបណ្ដាលឲ្យស្លាប់តែម្ដង។
ហេតុការណ៍នោះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣៥នាទីព្រឹក ថ្ងៃទី២ ឧសភា ២០១៥ ស្ថិតនៅចំណុចកណ្តាលវាលស្រែ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ យុវជនម្នាក់នោះ ឈ្មោះ ផុន ផល្លា អាយុ២៤ឆ្នាំ ជាកម្មករចាំចំការនៅខេត្តរតនៈគិរី និងមានស្រុកកំណើតនៅភូមិឈើតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកនារីជាសង្សារ ឈ្មោះឈី ចិន្តា អាយុ២០ឆ្នាំ ជាកម្មការិនីកាត់ដេរមានលំនៅផ្ទះជួលក្បែរកន្លែងកើតហេតុ ។
ប៉ូលិសប៉ុស្តិ៍កាកាបបានឱ្យដឹងថា មុនពេលភ្ញាក់ផ្អើល ប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិខាងលើ ឈ្មោះឈុន យាន ភេទប្រុស អាយុ៥៨ឆ្នាំ បានដើរទៅមើលដីដើម្បីដាំបន្លែស្រាប់តែប្រទះឃើញយុវជនម្នាក់ចង.កដោយក្រមាភ្ជាប់នឹងដើមក្រសាំងកណ្តាលវាលស្រែស្លាប់បាត់ទៅហើយ ក៏ប្រាប់អ្នកនៅក្នុងភូមិជាមួយគ្នាឲ្យទៅមើលទើបមានការភ្ញាក់ផ្អើលតែម្ដង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ