ខេត្តកំពត ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី៣០ មេសា ២០១៥ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះសុខ ផលឡេង អាយុ៤៨ឆ្នាំ ដែលត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះបានប្តឹងទៅលើជនសង្ស័យឈ្មោះងី ចាន់ក្តិប អាយុ៤៦ឆ្នាំ ថា បានចាប់រំលោភកូនស្រីរបស់ខ្លួនមានអាយុ២៣ឆ្នាំ ដែលជាមនុស្សមានសតិមិនគ្រប់ រហូតបានសម្រេច កាលពីថ្ងៃទី២៩ មេសា ២០១៥ កន្លងមក ស្ថិតនៅចំណុចក្នុងចេតិយវត្តប្រាសាទ ខណៈនារីរងគ្រោះដើររើសអេតចាយក្បែរនោះម្នាក់ឯង ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យឈ្មោះងី ចាន់ក្តិប បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះខាងលើជាញឹកញាប់ណាស់ អស់រយៈពេល៣ឆ្នាំមកហើយ ដោយពេលខ្លះខ្លួនឱ្យលុុយនិយាយត្រូវគ្នា ខ្លះខ្លួនចាប់រំលោភតែម្តង ឱ្យតែមានឱកាសស្ងាត់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ