ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញតាមប្លន់ម៉ូតូ​បានសម្រេច សង្ស័យពាលស៊ីពាល

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ៖ ជនសង្ស័យ​​មួយ​ក្រុម​​​មានគ្នា​ជាង​១០​នាក់​ បាន​ធ្វើ​សកម្ម​ភាព​​​ជិះ​​ម៉ូតូ​​ដេញ​តាម​​ប្លន់​​ជន​រង​គ្រោះ​​មាន​​គ្នា​៦​នាក់ ​ជិះ​ម៉ូតូ​៣​គ្រឿង ហើយ​​ប្លន់​​​​​សំរេចបាន​​មួយ​​គ្រឿង បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រំលង​​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​​ទី​​

រាជ​ធានី​​ភ្នំពេញ ៖ ជនសង្ស័យ​​មួយ​ក្រុម​​​មានគ្នា​ជាង​១០​នាក់​ បាន​ធ្វើ​សកម្ម​ភាព​​​ជិះ​​ម៉ូតូ​​ដេញ​តាម​​ប្លន់​​ជន​រង​គ្រោះ​​មាន​​គ្នា​៦​នាក់ ​ជិះ​ម៉ូតូ​៣​គ្រឿង ហើយ​​ប្លន់​​​​​សំរេចបាន​​មួយ​​គ្រឿង បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រំលង​​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃ​​ទី​​៣០ ​មេសា ២០១៥ ស្ថិតនៅ​មុខ​​សណ្ឋាគារ​​ស៊ី​ធី សេន​ធើ តាម​ផ្លូវ​លេខ​​១៣០ ក្នុង​សង្កាត់​ផ្សារ​​កណ្តាល​​ទី​​១ ខណ្ឌ​ដូន​ពេញ ។

ប្រភព​បានឱ្យដឹងថា ជន​​រង​គ្រោះជា​​ម្ចាស់​ម៉ូតូ​​​​ឈ្មោះ​ភារ​ម្យ អាយុ​២៣​​ឆ្នាំ ស្នាក់​នៅ​​​ក្នុង​សង្កាត់​ទួល​​សង្កែ ខណ្ឌប្ញ​​ស្សី​កែវ បាន​ឱ្យ​​ដឹង​ថា នៅ​មុន​​ពេល​កើតហេតុ​ រូបគេ​មាន​​គ្នា​​៦​នាក់ ជិះ​ម៉ូតូ​៣​​គ្រឿង ហើយ​រូប​គេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​​ឌ្រី​ម ស៊េរី​២០​១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL 5644 មាន​គ្នា​២​នាក់ និង​មិត្ត​ភ​ក្តិ​​ជិះ​ម៉ូតូ​២​គ្រឿង​​ទៀត ​ម៉ាកស្គូ​​ពី ពណ៌​ឈាម​ជ្រូក និង​ម៉ូតូ​ស៊ុ​យ​ហ្សូ​គី​និ​ក ពណ៌​​ស បើក​​តាម​មហាវិថី​ព្រះ​នរោត្តម​ពី​​ត្បូង​ទៅ​ជើង ក្នុង​គោលបំណង​​ជិះ​ដើរ​​លេង ខណៈ​មក​​ដល់​មុខ​រោង​កុន​លុ​ច្ស ​ស្រាប់តែ​មាន​ជន​សង្ស័យ​មាន​​គ្នា​ជាង​១០​នាក់ ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿងធ្វើ​​ដំណើរ​ពី​ជើង​ទៅ​​ត្បូង​បញ្ច្រាស​​​គ្នា ប៉ុន្តែ​ពេល​ដែល​​ជនសង្ស័យ​ជិះ​ហួ​ស​ទៅ មុខ​បាន​​ជាង​១០​ម៉ែត្រ ​ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​​ក្រោយ ​បាញ់ភ្លើង​ឡេ​​ស័​រ​ដេញ​តាម​​ជន​រង​គ្រោះ ធ្វើ​ឱ្យ​​ជន​រង​គ្រោះ​ដឹង​ថា ជា​ជន​សង្ស័យ​​ដេញ​តាម ​ហើយ​នាំ​គ្នា​ជិះ​រត់គេច​ទៅ​ដល់​ផ្លូវ​កែង​លេខ ១៣០​បាន​ជិះ​បែក​គ្នា​ទាំង​​៣​គ្រឿង ដោយ​ម៉ូតូ​ហុងដា​ឌ្រី​ម បាន​បត់​ចូល​​ទៅ​ដល់​មុខ​សណ្ឋាគារ​​ស៊ី​ធី សេន​ធើ បាន​វាត់​ជ​ន្ទ​ល់​ទុក​ទាំង​កូនសោ​​ម៉ូតូ​ នៅ​មុខ​សណ្ឋាគារ​ ចំណែក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​រត់​ចូល​ម៉ាត​​ផេ​ន​ដា និង​ម្នាក់​ទៀត​​រត់​ចូល​ក្នុង​សណ្ឋាគារ​​ស៊ី​ធី សេន​ធើ ។

លុះ​ពេល​ជនសង្ស័យ​មក​ដល់ ​ឃើញ​ម៉ូតូ​ទុក​ចោល​មាន​​ទាំង​កូនសោ​ទៀត​ បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ជន​រង​គ្រោះ​បាន​ត្រឹម​
ស្រែ​ក​ថា​ចោរ​ៗ ។ ដោយឡែក​ម៉ូតូ​ស្គូ​​ពី ពណ៌​ឈាម​ជ្រូក ជិះ​គ្នា​២​នាក់​ដែរ​នោះ​ បាន​រត់គេច​ទៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ​បាន​បត់​ឆ្វេង​តាម​ផ្លូវ​លេខ​៨៨ ទៅ​ដល់​មុខ​ហាង​កាហ្វេ​ និង​ខារ៉ាអូខេ​ស្លី​ម​បាន​វាត់​ជ​ន្ទ​ល់​ម៉ូតូ​ទុក​ចោល តែ​ម្ចាស់​ម៉ូតូ​ដក​កូនសោ​​រត់​ចូល​ទៅ​តាម​ផ្លូវឌឿង​ហែម​​ធ្វើ​ឱ្យ​​ជនសង្ស័យ ​មក​ដល់​ឃើញ​ម៉ូតូ​អត់​មាន​សោ​​ ខឹង​មួរម៉ៅ​បាន​យក​​ដុំ​ថ្ម​ ខ្សែ​ក្រ​វ៉ា​ត់ និង​ដាវ​សា​​ម៉ូ​រៃ​កាប់​ចិញ្ច្រាំបែក​ក្បាំង ​និង​ចង្កៀង​​ខូចខាត​ ហើយ​ទើប​នាំ​គ្នា​ជិះ​ចេញ​ទៅ​បាត់ ។

រីឯ​​ម៉ូតូ​ស៊ុ​យ​ហ្សូ​គី​និ​ច ជន​រង​គ្រោះ​ជិះ​​រត់គេច​ទៅ​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​កណ្តាល​ទី​១ ។

តែ​បើ​តាម​សមត្ថកិច្ច​សាកសួរ​ដំណើរ​រួច​ហើយ​ បាន​សន្និដ្ឋាន​​ថា អាច​ជា​ពាល​ស៊ី​ពាល ព្រោះ​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​សុទ្ធតែ​មាន​​គ្នា​​ច្រើន​នាក់​​ដូច​គ្នា ៕