រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ មេសា ២០១៥ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២.០៩២សន្លឹក ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ សមាជិក សមាជិការជាច្រើនាក់ទៀត និងមានការចូលរួមពីសំណាក់លោក ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនស្ថិតិ ។
លោកអេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅបានថ្លែងថា បន្ទាប់ពីទទួលបានសន្លឹកអត្តសញ្ញាណប័ណ្ឌខ្មែរគំរូថ្មីពីស្នងការនគរបាលរាជធានីភ្នំពេញចំនួន២.០៩២សន្លឹករួចមក មន្ត្រីក្នុងមូលដ្ឋានបានបន្តធ្វើការចែកជូនប្រជាពលរដ្ឋ
ជាបន្តបន្ទាប់ទៀត នៅក្នុងភូមិទាំង៨ក្នុងសង្កាត់ក្បាលកោះខាងលើ ។
ចំនួនប្រជាជនដែលត្រូវចែកជូនទាំងអស់មានចំនួន៣.៧៧១នាក់ ក្នុងនោះស្រី ១.៧៤៤នាក់ មកទល់ពេលនេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានចែកជូនគ្រប់ចំនួនអស់ហើយ បូកទាំងអត្តសញ្ញាណប័ណ្ណចំនួន២.០៩២សន្លឹក ដែលត្រូវបានចែកជូននៅថ្ងៃនេះ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ