ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គាស​របួស​សង្ឃ​៧​អង្គ​នៅ​ស្រុក​សំរោង

9 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ យ៉ាង​ហោច​ណាស់​ព្រះ​សង្ឃ​ចំនួន​៧​អង្គ​បាន​រង​របួស​ធ្ងន់ និង​ស្រាលនៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​កំប៉ុង​ហ្គាស​ តែ​ត្រូវ​បាន​ព្រះ​ចៅ​អធិការ​វត្ត​បិទ​បាំង​ព័ត៌​មាន​មិន​ឱ្យ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹង​ឡើយ​ ដោយ​បាន​បញ្ជូន​ព្រះ​សង្ឃ​

ខេត្ត​តា​កែវ​ ៖ យ៉ាង​ហោច​ណាស់​ព្រះ​សង្ឃ​ចំនួន​៧​អង្គ​បាន​រង​របួស​ធ្ងន់ និង​ស្រាលនៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​កំប៉ុង​ហ្គាស​ តែ​ត្រូវ​បាន​ព្រះ​ចៅ​អធិការ​វត្ត​បិទ​បាំង​ព័ត៌​មាន​មិន​ឱ្យ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹង​ឡើយ​ ដោយ​បាន​បញ្ជូន​ព្រះ​សង្ឃ​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​យ៉ាង​ប្រញាប់​ប្រញាល់​បំផុត ។

ហេតុ​ការណ៍​ផ្ទុះ​កំប៉ុង​ហ្គាស​នេះ​បា​​ន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ២៦ មេសា ២០១៥ នៅ​វត្ត​អង្គ​ល់​គញ់​ ស្ថិត​ក្នុង​ឃុំ​សំរោង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ខណៈ​ពេល​លោក​គ្រូ​ចៅ​អធិការ​វត្ត​ប្រើ​ព្រះ​សង្ឃ​នៅ​ក្នុង​វត្ត​យក​សម្ល​ទៅ​កម្តៅ​ដើម្បី​ឆាន់​ពេល​ថ្ងៃ​ត្រង់​។

ភិក្ខុ​សង្ឃ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាន​មាន​សង្ឃ​ដីកា​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ព្រះ​សង្ឃ​ដែល​រង​របួស​ដោយ​សារ​ផ្ទុះ​កំប៉ុង​ហ្គាស​នេះ​មាន​ចំនួន​៧​អង្គ ៤​អង្គ​ស្រាល និង​៣​អង្គ​ធ្ងន់​ ​ត្រូវ​បាន​លោក​គ្រូ​ចៅ​អធិការ​វត្ត​​ព្រះ​នាម​ លាម កុសល​ ហាម​មិន​ឱ្យ​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹង​ឡើយ​ ព្រោះ​ខ្លាច​ខ្មាស​គេ​។

ភិក្ខុ​សង្ឃ​ដដែល​បាន​មាន​សង្ឃ​ដីកាឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ លោក​គ្រូ​ចៅ​អធិការ​វត្ត​បាន​ប្រើ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ឱ្យយក​សម្ល​ទៅ​​កម្តៅ​នៅលើ​ចង្ក្រាន​ហ្គាស​ធុន​តូច​ ដោយ​មាន​ព្រះ​សង្ឃ​ដែល​រង​របួស​គង់​នៅ​ក្បែរ​ចង្ក្រាន​ហ្គាស​ចាំ​មើល លុះ​ពេល​សម្ល​នៅ​ក្នុង​ឆ្នាំ​ង​ពុះ​ ស្រាប់​តែ​ផ្ទុះ​កំប៉ុង​ហ្គាស​ឡើង​ជះ​ទឹក​សម្ល​ពី​ក្នុង​ឆ្នាំង​ទៅ​ត្រូវ​ព្រះ​សង្ឃ​ដែល​កំពុង​គង់​មើល​ទាំង​អស់​គ្នា​បណ្តាល​ឱ្យ​រងរ​បួស​មុខ ដង​ខ្លួន​ ដៃ​និងជើងតែ​ម្តង​។ ក្រោយ​ពេល​កើត​ហេតុ​ព្រះ​គ្រូ​ចៅ​អធិការ​បាន​ជួល​រថយន្ត​ដឹក​ព្រះ​សង្ឃ​ដែល​រងរបួស​ទាំង​អស់​មក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ។

ជុំ​វិញ​ហេតុ​ការណ៍​នេះ កោះ​សន្តិ​ភាព​មិន​អាចសុំ​ការ​បំភ្លឺ​ពីលោក​គ្រូ​ចៅ​អធិការ​វត្ត​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ។ ចំណែក​ប៉ូលិស​ស្រុក​សំរោង​កំពុង​តែ​ចុះ​ទៅ​ស្រាវ​ជ្រាវ​ដល់​វត្ត​អំពី​មូល​ហេតុ​ ព្រោះ​អត់​រាយ​ការណ៍​ឱ្យ​ប៉ូលិស​ដឹង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព