ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវកម្លាំងប៉ូលិសស្រុកគិរីវង់ ធ្វើការចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត បន្ទាប់ពីបុរសរូបនេះស្រវឹងបានយកដំបង និងខ្សែក្រវាត់វាយលើស្ត្រីជាប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ខណៈមានជម្លោះគ្នា តែដោយមិនមានអ្នកណាម្នាក់ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្ត្រីខាងលើក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី២៥ មេសា ២០១៥ ស្ថិតនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ។
ប្រភពបានឱ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះសិន សៅ អាយុ៤៩ឆ្នាំ ចំណែកឯប្រពន្ធរងគ្រោះឈ្មោះអ៊ុក ត្រេន អាយុ៤៥ឆ្នាំ មានកូនចំនួន៣នាក់ក្នុងបន្ទុក ។
ប្រភពបន្តថា បុរសរូបនេះតែងតែស្រវឹងស្រា.សជារៀងរាល់ថ្ងៃ លុះនៅថ្ងៃកើតហេតុ មិនដឹងមានរឿងអ្វី ប្តី-ប្រពន្ធបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំឡង រហូតដល់ប្តីបានប្រើអំពើហិង្សាដោយយកដំបង និងខ្សែក្រវាត់វាយទៅលើស្ត្រីជាប្រពន្ធយ៉ាងដំណំ ដោយគ្មានអ្នកចូលទៅជួយឡើយ ហើយស្ត្រីរូបនោះក៏បានស្លាប់ ទើបកម្លាំងប៉ូលិសធ្វើការចាប់ខ្លួនជនដៃដល់ភ្លាមៗ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ប្រភពបានឱ្យដឹងថា
ចែករំលែកព័តមាននេះ