ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រង់​ព្រួញ​បា.ញ់​សត្វកណ្តុរ ភ្លាត់ស្នៀត​ត្រូវចំប្អូនប្រុស​​​ដោត​ជាប់ឆ្អឹងចង្កេះ​រង​របួស​ធ្ងន់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្មេង​​​​ប្រុស​ម្នាក់​​​​រង​​​របួស​​យ៉ាង​ធ្ងន់​​ធ្ងរ ខណៈ​បងប្រុស​នាំ​​​ទៅ​វាលស្រែ​​ដើម្បី​បា.ញ់​សត្វ​​កណ្តុរ ក៏​ភ្លាត់ស្នៀត​​របូត​ផ្លែ​ព្រួញ​មក​ត្រូវ​​ប្អូន​ដោត​ជាប់​ឆ្អឹងជំនី​រក្បែរ​​ចង្កេះទៅវិញ ដែល​ហេតុការណ៍​​នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​​ទី​២៦​​

ខេត្ត​បន្ទាយ​មានជ័យ ៖ ក្មេង​​​​ប្រុស​ម្នាក់​​​​រង​​​របួស​​យ៉ាង​ធ្ងន់​​ធ្ងរ ខណៈ​បងប្រុស​នាំ​​​ទៅ​វាលស្រែ​​ដើម្បី​បាញ់​សត្វ​​កណ្តុរ ក៏​ភ្លាត់ស្នៀត​​របូត​ផ្លែ​ព្រួញ​មក​ត្រូវ​​ប្អូន​ដោត​ជាប់​ឆ្អឹង​​ចង្កេះទៅវិញ ដែល​ហេតុការណ៍​​នេះ​បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​​ទី​២៦​​មេសា ២០១៦ ស្ថិត​នៅ​ភូមិ​គោក​​សំរោង ឃុំ​សឿ ស្រុក​មង្គល​បុ​រី ខេត្ត​បន្ទា​យមាន​ជ័យ ។

​​ប្រភព​បានឱ្យ​​ដឹង​ថា​ ​កុមារាជាបង​​ឈ្មោះ​​ង៉ា​ត់ ឌី​រិ​ទ អាយុ​​១៥​​ឆ្នាំ និង​​ប្អូន​​ដែល​រង​របួសធ្ងន់​​ឈ្មោះ​ង៉ា​ត់ ប៉ិក អាយុ​១០​​ឆ្នាំ ​ទាំង​​២​នាក់ ​មាន​ទី​លំ​នៅ​​ក្នុងភូមិ​គោក​​សំរោង ឃុំ​សឿ ស្រុក​​មង្គល​បុ​រី ខេត្ត​បន្ទាយ​មា​នជ័យ ។

ប្រភពបន្ត​​ថា ​​តាម​​ការ​សាកសួរ​ក្មេង​​ប្រុស​​ជា​បង​បានឱ្យដឹង​ថា​ ពួក​គេ​ទាំង​២​នាក់​បងប្អូន​​​នាំ​គ្នា​ទៅ​បាញ់​កណ្តុរ​​នៅ​វាលស្រែ ពេល​ដែល​​ឃើញ​សត្វ​កណ្តុរ រូប​គេ​​​បាន​ទាញ​យក​ផ្លែ​ព្រួញ​បាញ់​​សត្វ​កណ្តុរ ចៃដន្យ​ស្រាប់តែ​របូតដៃ​ផ្លែ​ព្រួញ​​ហើរ​ទៅ​ត្រូវ​ប្អូនប្រុស​​​​ដោត​ជាប់​នឹង​​ឆ្អឹងជំនី​រក្បែរ​ចង្កេះ ។​ បច្ចុប្បន្ន​ក្មេង​ប្រុស​​រង​គ្រោះ ​ត្រូវ​បាន​​ឪពុក​ម្តាយនាំ​​ទៅ​ព្យាបាល​នៅ​គ្លីនិកឃុំ​ភ្នំ​តូច ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព