ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​សាសង​​​សង្សារ​​ទាំងកណ្តាលយប់​ ត្រូវ​ក្រុម​ចោរ​ប្លន់​ម៉ូតូ​បាត់​

9 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ៖ បុរស​​ដឹក​​សង្សារ​​ចេញពី​ញ៉ាំ​បាយ​​ ក៏​ត្រូវ​​​ក្រុម​ចោរ​​ដេញ​​តាម​ធាក់​​ផ្តួល​​ភ្ជង់​ប្លន់​​យក​ម៉ូតូ​ទៅ​​បាត់ កាលពី​​វេលា​​ម៉ោង ១១ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២២ ​មេសា ២០១៥ ស្ថិត​​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​​សីហ​នុ ជាប់​របង​ស្តា​ត​អូ​ឡាំ​ពិ​​ក​ជ្រុង​ខាង​ត្បូង ​​ក្នុង​

រាជធានី​​ភ្នំពេញ ៖ បុរស​​ដឹក​​សង្សារ​​ចេញពី​ញ៉ាំ​បាយ​​ ក៏​ត្រូវ​​​ក្រុម​ចោរ​​ដេញ​​តាម​ធាក់​​ផ្តួល​​ភ្ជង់​ប្លន់​​យក​ម៉ូតូ​ទៅ​​បាត់ កាលពី​​វេលា​​ម៉ោង ១១ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​២២ ​មេសា ២០១៥ ស្ថិត​​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​​សីហ​នុ ជាប់​របង​ស្តា​ត​អូ​ឡាំ​ពិ​​ក​ជ្រុង​ខាង​ត្បូង ​​ក្នុង​សង្កាត់​​វាលវង់ ខណ្ឌ​​៧​​មក​រា ។

ប្រភព​បានឱ្យ​ដឹងថា ជន​​រង​គ្រោះ​​ដែល​ត្រូវ​ក្រុម​ចោរ​​ប្លន់​​ម៉ូតូ​​​ឈ្មោះ​ហោ ហុ​ក​ហៀ​ង ​អាយុ​២៩​ឆ្នាំ ​ជា​មន្ត្រី​ឥណទាន​​របស់​អង្គ​រ​ឡូ​តេ​ត្រេ​​ត​ឌី​ង មាន​ទីលំនៅ​​ផ្ទះ​ជួល​ម្តុំ​ផ្សារ​​ដើម​ថ្កូវ ខណ្ឌចំការមន មាន​ស្រុក​កំណើត​នៅ​ភូមិ​ជា​​សូ​ដា ឃុំ​ជា​​សូ​ដា ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ​​ជិះ​ម៉ូតូ​​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០​១៤ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1CE-8786

ប្រភពបន្តថា មុន​ពេលកើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​សង្សារ​ម្នាក់​​ជា​អាជីវករ​លក់ដូរ​​នៅ​ផ្សារ​អូ​​ឡាំ​ពិ​ក និង​​មិត្ត​ស្រី​របស់​សង្សារ​​ម្នាក់​ទៀត ​រួម​ដំណើរ​ជាមួយ ទើប​មក​ពី​ដើរ​លេង​​​ហើយ​បាន​ទៅ​ញ៉ាំ​បាយ​នៅ​ម្តុំ​រោងកុន​​គិរី​រម្យ ​រួច​ដឹក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​អូ​​ឡាំ​ពិ​ក ដោយ​ជិះ​យឺត​ៗ​​កំពុង​តែ​សាសង​គ្នា​​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​ហ​នុ ​ក្នុងទិស​ដៅ​ពី​កើត​​ទៅ​លិច ហួស​ស្តុ​ប​វត្ត​មហាមន្ត្រី​ប្រហែល​​៥​ម៉ែត្រ ​ដែល​ជា​កន្លែង​ស្ងាត់ ស្រាប់តែ​មាន​ជនសង្ស័យ​៥​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក ក្នុង​នោះ​មាន​ម៉ូតូ​ជនស​ង្ស័យ​មួយ​គ្រឿង ​បាន​ជិះ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​​ ហើយ​ធាក់​ផ្តួល​ ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​​បាន​ដក​កាំភ្លើង​ភ្ជង់ ​ធ្វើ​ឱ្យ​​មិត្ត​ស្រី​ដែល​រួម​ដំណើរ​ជាមួយ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​​អស់​ នៅ​សល់​តែ​ម្ចាស់​ម៉ូតូ​​ត្រូវ​ជនសង្ស័យ​ប្លន់​យក​​ម៉ូតូ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ​ជន​រង​គ្រោះ​បាន​ម​ក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​វាល​វង់ ដើម្បី​ឱ្យ​​ជួយ​អន្តរាគមន៍​ផង​​ដែរ ៕