រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង ខណៈពេលភ្លៀងកំពុងធ្លាក់នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី២២មេសា ក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅផ្ទះលេខ៣០ ផ្លូវលេខ២៨៩ មុខសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ការបាញ់សម្លាប់ខ្លួននេះមិនត្រូវបានក្រុមគ្រួសារដឹងនោះទេ ព្រោះគ្រប់គ្នារវល់លក់កាហ្វេ-បាយនៅមុខផ្ទះ ឯមន្ត្រីនគរបាលរូបនេះនៅលើផ្ទះម្នាក់ឯង ។ មន្ត្រីនគរបាលដែលធ្វើអត្តឃាតនេះឈ្មោះ សួន សុវណ្ណ អាយុ៤៨ឆ្នាំ មានភរិយា និងកូនប្រុសស្រី៣នាក់ ។ ទាក់ទិននឹងការធ្វើអត្តឃាតនេះ មិនត្រូវបានគេដឹងឱ្យប្រាកដប្រជានៅឡើយទេ តែតាមប្រភពខ្លះបានបន្លុយឱ្យដឹងថា មន្ត្រីនគរបាលរូបនេះមានការតូចចិត្តដោយសារតែចាញ់បោកគេអស់ប្រាក់៦ពាន់ដុល្លារ និងត្រូវប្រឈមជំងឺធ្លាក់ពោះវៀនចូលពងស្វាសដែល១ខែមុននេះទើបតែទទួលការវះកាត់ ។
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងបានឱ្យដឹងថា លោក សួន សុវណ្ណ បានបាញ់សម្លាប់ខ្លួនដោយកាំភ្លើងខ្លីកា៥៤ ៕
ចែករំលែកព័តមាននេះ