ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​លោត​សម្លា.ប់ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​លិច​បាត់កាល​ពី​ម្សិល​មិញ សព​បាន​ផុស​អណ្តែត​ហើយ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លា.ប់ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មេសា ម្សិល​មិញ​ នោះ សព​បាន​ផុស​អណ្តែត​ហើយ​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ ហើយ​កំពុង​តែរសាត់

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មេសា ម្សិល​មិញ​ នោះ សព​បាន​ផុស​អណ្តែត​ហើយ​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ ហើយ​កំពុងតែ​រសាត់​អណ្តែត​ទៅ​ក្រោយ​ផ្សារ​ទួល​សង្កែ​ ស្ថិតក្នុង​ភូមិ​ផ្សារ​តូច ខណ្ឌ​ប្ញស្សី​កែវ​។

ពេល​នេះ​សមត្ថ​កិច្ច​មិន​ទាន់​បានចាត់​ចែង​ស្រង់​សព​ឡើង​មក​លើ​គោក​នៅ​ឡើយ​ទេ ដោយ​សារ​សព​ចេះ​តែរសាត់​អណ្តែត​ឆ្ងាយពី​ច្រាំងទៅ​ជិត​ដល់​ព្រំ​ប្រទល់​សង្កាត់​ទួល​សង្កែ ​។

គួរ​បញ្ជាក់​ថា បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ផ្នែក​ខាងលិច លិច​បាត់​ទៅ​ក្នុង​ទឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេ​សា ២០១៥ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព