ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យបែកថ្នាំ ឪពុកកា.ប់​កូនស្រី​តូច​២នាក់ ម្នាក់ស្ទើរដាច់.ក ម្នាក់រងរបួស​ធ្ងន់

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ បានធ្វើការ​​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​​ខ្មែរ​អ៊ិស្លាម​​ម្នាក់ បន្ទាប់​ពី​ជន​នេះ​បែក​ថ្នាំ​​បាន​កា.ប់​កូន​ស្រី​​អាយុ​២​ឆ្នាំ​​ម្នាក់ បណ្តាលឱ្យ​​ស្លា.ប់ និង​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​បាន​

ខេត្ត​មណ្ឌលគិរី ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ បានធ្វើការ​​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​​ខ្មែរ​អ៊ិស្លាម​​ម្នាក់ បន្ទាប់​ពី​ជន​នេះ​បែក​ថ្នាំ​​បាន​កាប់​កូន​ស្រី​​អាយុ​២​ឆ្នាំ​​ម្នាក់ បណ្តាលឱ្យ​​ស្លាប់ និង​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ដា​ក់ណុង ប្រទេស​​វៀត​ណាម ។

ហេតុការណ៍​ខាងលើ​​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ​មេសា ២០១៥ ស្ថិតចំណុច​ទួល​ស្វាយ ក្នុង​ភូមិ​​ពូ​ឡេះ ឃុំ​​ដាក់​​ដាំ ស្រុក​​អូរ​​រាំង ខេត្ត​មណ្ឌល​គិរី ។

លោក​វរ​សេនីយ៍​ឯក សូ សុវណ្ណ ស្នងការ​រង ​និង​ជា​ប្រធាន​ការិយាល័យ​​កណ្តាល​ព្រហ្មទណ្ឌ​​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តមណ្ឌលគិរី​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​​ជា​ឪពុក​ដែល​យក​​កាំបិត​ផ្គាក់​​សម្លាប់​កូនស្រី​ឈ្មោះ​មីន ម៉ាត់​លី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​​អ៊ិ​ស្លា​ម ជា​​កសិករ មាន​​ទីលំនៅ​ភូមិ​កើត​ហេតុ​ខាងលើ​ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះម៉ាត់ លី​រ៉ូ​ហ​នី ​អាយុ​២​ឆ្នាំ (ស្លាប់)​ ចំណែក​​​ម្នាក់​ទៀត​ឈ្មោះ ម៉ាត់ លី​យះ អាយុ​៤​ឆ្នាំ (​របួសធ្ងន់) ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរពេទ្យ​ខេត្ត​ដា​ក់ណុង ប្រទេស​វៀតណាម ។

សមត្ថ​កិច្ច​សន្និដ្ឋាន​ថា ជនសង្ស័យ​ប្រហែល​ជា​បែក​ថ្នាំ​ទើប​​ស្មារតី​មិន​ល្អ ហើយ​មិន​អាច​គ្រប់គ្រង​​ខ្លួនឯង​បាន​វង្វេង​វង្វាន់ បាន​យក​កាំបិត​ផ្គាក់​កាប់​កូនស្រី​​ស្លាប់​តែ​ម្តង ។ ដោយ​​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​នគរបាល​ជំនាញ​សាកសួរ​យក​ចម្លើយ​ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។

បើ​តាម​អ្នក​ភូមិ​បាន​ឱ្យ​​ដឹង​ថា កូនស្រី​ដែល​ត្រូវ​​ឪពុក​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម​​នោះ គឺ​ឪពុក​បាន​កាប់​ចំ​.ក​ស្ទើរតែ​ដាច់​ចេញពី​ស្មា រីឯ​កូន​បង​អាយុ​៤​ឆ្នាំ រង​របួសធ្ងន់ តែបើ​តាម​ក្រុម​គ្រួសារ​ឱ្យ​ដឹងទៀត​​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ​មេសា ​២០១៥ ក្មេង​ស្រី​ដែល​រងរបួសបាន​រួច​ផុត​​ពី​សេចកី្តស្លាប់​​ហើយ ។​

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ជា​ឪពុក​នៅ​​ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​​យក​ដំបង ដុំ​ថ្ម គប់ បណ្តាល​ឱ្យ​បែក​មុខមាត់ ព្រោះតែ​ជនសង្ស័យ​មាន​កាំបិត​កាន់​​នៅ​ដៃ ហើយ​សារធាតុ​ញៀន​​នៅ​ក្នុង​ខ្លួន ធ្វើឱ្យ​សកម្មភាព​របស់​គេ​​វ​ងេ្វ​ង​វង្វាន់​​រក​ដេញ​កាប់​អ្នក​ស្រុក ៕