រាជធានីភ្នំពេញ៖ ជាញយដងក្រុមជនអន្ទពាលដែលកាងស្រីៗរកស៊ីផ្លូវភេទ តែងតែចេញមកធ្វើសកម្មភាពផ្សេងៗ ដូចជា ឆក់ លួយ ប្លន់ ។ល។ជាទូទៅក្រុមនេះតែងតែប្រើគ្រប់រូបភាព ដើម្បីប្លន់យកទ្រព្យស្បត្តិប្រជាពលរដ្ឋស្លូតត្រង់ ជាស្តែងដូចជាករណីនេះបុរសជនជាតិអ៊ីស្លាម២នាក់ត្រូវក្រុមអន្ទពាល ដែលកាងស្រីរកស៊ីផ្លូវភេទចំនួន៨នាក់ បានស្ទាក់វាយជនរងគ្រោះ រយជប្លន់យកម៉ូតូបានដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ ។ហេតុការណ៍នេះ កើតនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខA6កែងនិងផ្លូវលេខ70 ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុខ្លួននិងមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូ
វីវ៉ា ពណ៌ក្រហម ១គ្រឿង ចេញមកពីលេងផ្ទះមិត្តភក្តិនៅម្តុំលូ៥ហើយបានត្រលប់ទៅវិញ ខណៈមកដល់ចំណុចកើតហេតុ ក៏មានស្ត្រីរកស៊ីផ្លូវភេទ ៥នាក់រត់មកកាក់ពីមុខម៉ូតូរបស់គាតឲ្យឈប់ បន្ទាប់មកក៏លេចមុខបុរសដែលជាអ្នកកាងស្រី៨នាក់ជិះម៉ូតូ៣គ្រឿង បានមកវាយជនរងគ្រោះយកម៉ូតូ កាបូលុយ និងទូរស័ព្ទ តែជនរងគ្រោះបានប្រតាយប្រតប់វិញយកបានទូរស័ព្ទ និងទាញម៉ូតូជនសង្ស័យដួល ។ ដោយជនសង្ស័យភ័យខ្លាចគេមកទាន់ ក៏បានទុកម៉ូតូរបស់ខ្លួនឯងរួចជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង ។
ក្រោយពីប្លន់បានសម្រេចជនស្ស័ងបានជិះម៉ូតូទៅបាត់ ដោយបន្សល់ទុកម៉ូតូកញ្ចាស់របស់ខ្លួនឲ្យជនរងគ្រោះវិញ។ ជាមួយការភ័យខ្លាចប្រជាពលរដ្ឋបានប្រាប់ថាគាត់មានការព្រួយបារម្មភណ៍ពីសន្តិសុខសុវត្ថិភាពរបស់ពួកគាត់ជ ព្រោះឲ្យតែប្រហែសបន្តិចចោរប្លន់ទៀតហើយ ៕
ចែករំលែកព័តមាននេះ