រាជធានីភ្នំពេញ៖នារីម្នាក់ត្រូវក្រុមចោរជិះម៉ូតូដេញកៀ បណ្តាលឲ្យដួលរួចភ្ជង់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព ខណៈជិះម៉ូតូពីព្រែកលាបមកលេងផ្ទះមិត្តភក្តិនៅក្នុងសង្កាត់ទឹកថ្លា ។ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ នៅខាងត្បូងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្នុងស្ថានភាពភ័យញ័រខ្លួននារីរងគ្រោះបានប្រាប់ភ្នាក់ងាកោះសន្តិភាពឲ្យដឹងថានាងបានជិះម៉ូតូម៉ាក MSX មកពីព្រែកលាប បំណងមកលេងផ្ទះមិត្តភក្តិនៅម្តុំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏មានក្រុមចោរប្រដាប់អាវុធ៤នាក់ ជិះម៉ូតូស៊េរីទំនើប២គ្រឿង ជិះម៉ូតូមកកៀម៉ូតូនារីរងគ្រោះ បណ្តាលឲ្យដួលរងរបួសរលាត់ដៃជើង ហើយលើកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ