ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ២​អង្គ​ដោះ​ស្បង់​ចីវរ​មក​លេង​គប់​ប៉េង​ប៉ោង​ក្នុង​វត្ត​ ត្រូវ​មន្ត្រី​ធម្ម​ការ​ចាប់​ផ្សឹក​

9 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ សង្ឃ​២​អង្គ​ត្រូវ​គណៈ​កម្មការ​វត្ត​ចាប់​ឃាត់​ខ្លួនភ្លាមៗ​ប្រគល់​ឱ្យ​នគរ​បាល​​ស្រុក​កំពង់​ត្រាច​កាល​ពី​យប់​ថ្ងៃ​ទី​៤ មេសា ២០១៥ បន្ទាប់​ពី​សង្ឃទាំង២អង្គ​នោះ​នាំ​គ្នា​ដោះ​ស្បង់​ចីវរ​នៅ​ក្បែរ​ដំបូក​ ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់យ៉ាង​

ខេត្ត​កំពត​ ៖ សង្ឃ​២​អង្គ​ត្រូវ​គណៈ​កម្មការ​វត្ត​ចាប់​ឃាត់​ខ្លួនភ្លាមៗ​ប្រគល់​ឱ្យ​នគរ​បាល​​ស្រុក​កំពង់​ត្រាច​កាល​ពី​យប់​ថ្ងៃ​ទី​៤ មេសា ២០១៥ បន្ទាប់​ពី​សង្ឃទាំង២អង្គ​នោះ​នាំ​គ្នា​ដោះ​ស្បង់​ចីវរ​នៅ​ក្បែរ​ដំបូក​ ហើយ​ស្លៀក​ពាក់​សម្លៀក​បំពាក់យ៉ាង​សង្ហារ​មក​លេង​គប់​ប៉េង​ប៉ោង​​​ក្នុង​ពិធី​បុណ្យ​ឆ្លង​កុដិ​នៅ​វត្ត​ត្រពាំង​ជ្រៃ។

សង្ឃ​ទាំង​២​អង្គ​នេះ ១-ព្រះនាម​វង្ស រតនា​ ព្រះ​ជន្ម១៨​វស្សា និង២-ព្រះនាម​ពៅ រឹម ព្រះ​ជន្ម​២២​វស្សា​​។ ប្រភព​បាន​ឱ្យ​ដឹង​ថា ស្បង់​ទាំង​២​អង្គ​នេះ​បាន​ដោះ​ស្បង់​ចីវរ​ចេញ​ ហើយ​ងាក​មក​គប់​ប៉េង​ប៉ោង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​ប្រជា​ពលរដ្ឋ​ដែល​ស្គាល់​សង្ឃ​ទាំង​២​អង្គ​បាន​ឃើញ និង​រាយ​ការណ៍​ទៅ​គណៈ​កម្មការ​វត្ត​ឱ្យ​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​នគរ​បាល​ស្រុក​កំពង់​ត្រាច​។

​នគរ​បាល​ស្រុក​កំពង់​ត្រាច​បាន​ទទួល​យកសង្ឃ​ទាំង​២​អង្គ​នេះ​ទាំង​យប់​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៥ មេសា នគរ​​បាល​ស្រុក​ក៏​បាន​សួរ​នាំ​ តែ​លោក​អនុ​សេនីយ៍​ឯក​ រ័ត្ន សំអាង អធិការ​រង​នគរ​បាល​ស្រុក​កំពង់​ត្រាច​បាន​ថ្លែង​ប្រាប់​ថា សង្ឃទាំង​២​អង្គ​នេះ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​អ្វី​ទេ ហើយ​ខាង​នគរ​បាល​បាន​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ធម្មការ​ស្រុក​វិញ​។

លោក​សុខ សាវឿន មន្ត្រី​ធម្មការ​ស្រុក​បាន​ឱ្យ​ដឹង​ថា សង្ឃ​២អង្គ​នេះ​និមន្ត​មក​ពី​វត្ត​កោះ​ផ្តៅ​ក្នុង​ឃុំ​កំពង់​ត្រាច​។ លោក​បញ្ជាក់​ថា សង្ឃ​ទាំង​២​អង្គ​នេះ​ពិត​ជា​ខុស​នឹង​វិន័យ​សង្ឃ ហើយ​ដោយ​សារ​គ្មាន​ទោស​ពែរ៍​អ្វី​ ​ត្រូវ​បាន​មន្ត្រី​ធម្មការ​ស្រុក​​ផ្សឹក​ ហើយ​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​វិញ​៕