ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ស្រុកស្ទោង​​រងការរិះគន់ថា ធ្វេសប្រហែសនិងរើសអើងអ្នកក្រីក្រ ខណៈ​ស្ត្រីម្នាក់សម្រាលកូនហើយ​ស្លា.ប់

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ប្រភព​ព័ត​មាន​​ពី​ប្រជា​ពលរ​ដ្ន​បាន​ឱ្យ​​ដឹង​​ថា កាលពី​វេលា​ម៉ោង​៥​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៩ មីនា ​២០១៥ មាន​ស្ដ្រី​​រង​គ្រោះ​​ឈ្មោះ​ឡឹ​ង នេន អាយុ​៣៦​ឆ្នាំ និង​​ប្ដី​​ឈ្មោះ​ស៊ឺ​ន នី​ម អាយុ​៣៦​ឆ្នាំ​ ដូច​គ្នា​ ​រស់នៅក្នុងភូមិ​​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ប្រភព​ព័ត​មាន​​ពី​ប្រជា​ពលរ​ដ្ន​បាន​ឱ្យ​​ដឹង​​ថា កាលពី​វេលា​ម៉ោង​៥​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៩ មីនា ​២០១៥ មាន​ស្ដ្រី​​រង​គ្រោះ​​ឈ្មោះ​ឡឹ​ង នេន អាយុ​៣៦​ឆ្នាំ និង​​ប្ដី​​ឈ្មោះ​ស៊ឺ​ន នី​ម អាយុ​៣៦​ឆ្នាំ​ ដូច​គ្នា​ ​រស់នៅក្នុងភូមិ​​ត្រាច ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​​មក​​សម្រាលកូន​ឆ្លងទន្លេ​​នៅ​ក្នុង​​មន្ទីរ​ពេទ្យបង្អែក​ ស្រុក​ស្ទោង​ ។

ក្រោយ​​ពី​សម្រាល​បានកូន​ប្រុស​ម្នាក់​ ​មាន​សុខភាព​ល្អ​ធម្មតា​​ តែស្ត្រី​ជា​​ម្ដាយ​មាន​​សុខភាព​ចេះ​តែ​ខ្សោយ​ទៅ​ៗ​​ដោយសារ​តែ​មាន​​ឈាម​ធ្លាក់​មិន​​ឈប់ក៏​ហៅ​គ្រូពេទ្យ​មក​ពិគ្រោះ ដោយគ្រូពេទ្យ​​​ប្រាប់​ថា ​ត្រូវតែ​វះកាត់​ជា​បន្ទាន់ ។ ពេល​នោះ​ក៏​ហៅ​បងប្អូន​​មក​ជុំ​គ្នា ​ដើម្បី ពិនិត្យ​​រក​ប្រភេទ​ឈាម​ដូច​គ្នាយក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ។ ក្រោយមក​បូម​ឈាម​បាន​​ម្នាក់ គ្រូពេទ្យ​ក៏​យក​ទៅ​បញ្ចូល​ឱ្យ​ជន​រង​គ្រោះ បន្ទាប់ពី​​ពី​វះកាត់​រួច គ្រូពេទ្យ​ក៏បាន​ចេញ​បាត់​​អស់ ដោយ​ទុក​ពេទ្យ​​នៅ​យាម​​ប្រចាំការ ដោយសារ​តែ​ឈាម​ហូរ​មិន​​ឈប់ ឃើញ​ស្ថាន​ភាពដូច្នេះ​ ត្រូវ​សាច់ញាតិ​​រ​ត់ទៅ​ហៅ​គ្រូពេទ្យ​ឱ្យ​មក​មើល តែ​ត្រូវគ្រូ​​ពេទ្យ​ខឹង​​និយាយ​ថា​ ចេះ​តែ​ហៅ​អី​ហៅ រកតែ​ធ្វើការ​​មិនកើ​ត រហូត​ដល់​ម៉ោង​៩​​ព្រឹក ស្ត្រី​​រង​គ្រោះ​បាន​​ដាច់ខ្យល់​ស្លាប់​ទៅ ទើប​គ្រូពេទ្យ​នាំ​គ្នា​មក​មើល ហើយ​ប្រាប់​សាច់ញាតិ​បងប្អូន​ថា ជន​រង​គ្រោះ​​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ​ ។

ទន្ទឹម​នឹង​នោះ​​ក៏​មាន​មតិ​មហាជន​បាន​រិះគន់​​ដល់​គ្រូពេទ្យ​បង្អែក​ស្រុក​ស្ទោង​ថា ធ្វើការ​មិន​យកចិត្តទុកដាក់ធ្វេស​ប្រហែល​បណ្តាល​ឱុ្យ
ស្ត្រី​រងគ្រោះ​ស្លាប់បាត់បង់​ជីវិត ព្រោះ​តែឃើញ​គ្នា​ក្រីក្រ​រើសអើ​ង​​មិន​យកចិត្តទុកដាក់​មើល​ថែ បើ​ចំពោះ​អ្នកមាន​លុយ​វិញនោះ​ គឺ​ពួក​គេ​ចែក​ជើង​គ្នា​​ព្រាត​យកចិត្តទុកដាក់​ណាស់ ប្រជា​ពលរ​ដ្ន​ក៏​បាន​សំណូមពរឱ្យ​រាជរ​ដ្នា​ភិ​បាល ជា​ពិសេស​ក្រសួងសុខាភិបាល​ មេត្តា​ជួយ​លុប​បំបាត់​គ្រូពេទ្យ​ដែល​ខ្វះ​ក្រម​សីល​ធ​ម៌​​ ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជី​វិត​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​​ដែរ លោក​សុ​ន សា​រ៉ា​ក់ ប្រធាន​មន្ទីរពេទ្យ​បង្អែក​​ស្ទោង និង​លោកហូល ឈឿ​ន ប្រធាន​ផ្នែក​វះកាត់ ប្រាប់​​ថា​​ ​ចំពោះ​បញ្ហា​ស្ត្រី​ឆ្លងទន្លេ​ស្លាប់​នេះមិនមែន​ថា ​ក្រុម​គ្រូពេទ្យ​មិនយកចិត្តទុកដាក់​នោះ​ទេ គ្រូពេទ្យ​ខិតខំ​ជួយ​សង្គ្រោះ​ដែរ តែ​ពុំ​អាច​ជួយ​បាន ដោយសារ​ស​រសៃ​​ស្បូន​របស់​ស្ត្រីរង​គ្រោះ​នោះមិន​កន្ត្រាក់​ឡើង​វិញ ទើប​ធ្វើ​ឱ្យ​ឈាម​ហូរ​មិន​ឈប់ ទើប​បណ្តាល​ឱ្យ​​ស្លាប់​ ។

​ចំណែក​លោកស្រី ស៊ី​ន ប្រធាន​មន្ទីរ​សុខាភិបាល​​ខេត្តកំពង់ធំពុំ​អាច​ទំនាក់ទំនង​បាន​ទេ ទូរស័ព្ទ​ចូល​តែ​គ្មាន​​អ្នក​លើក​ ៕