ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​សង្សា​ដើរ​លេង​ត្រូវ​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រឹ​ម​ដោយ​សុវត្ថិភាព

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ចោរ​ប្រដាប់​អាវុធ​៦​នាក់​បាន​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥​មួយ​គ្រឿង​ពី​បុរស​ម្នាក់​កំពុង​ជិះ​ដឹក​នារី​ម្នាក់​ជាស​ង្សា នៅ​ចំណុច​ផ្លូវ​ឌួ​ង​ងៀប ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១២​នឹង​៥០​នាទី រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព

រាជធានី​ភ្នំពេញ​៖ ចោរ​ប្រដាប់​អាវុធ​៦​នាក់​បាន​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សេ​១២៥​មួយ​គ្រឿង​ពី​បុរស​ម្នាក់​កំពុង​ជិះ​ដឹក​នារី​ម្នាក់​ជាស​ង្សា នៅ​ចំណុច​ផ្លូវ​ឌួ​ង​ងៀប ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១២​នឹង​៥០​នាទី រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ 

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ធឿ​ន​សុ​ភ័ក អាយុ ២៥ ឆ្នាំ បាន​និយាយ​រៀបរាប់​ថា មុន​ពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ដឹង​មិត្ត ភ​ក្រ័​ម្នាក់​ទៅ​ឡើង​យន្តហោះ​នៅ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ជូន​មិត្តភក្តិ​រួច ខ្លួន​ក៏​បាន​ដឹក​នារី​ជាស​ង្សា

ដើរ​លេង​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ហើយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឌួ​ង​ងៀប ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​ងងឹត​ហើយ​និង​ស្ងាត់​ទៀត​នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​ម៉ាក និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ជិះ​មក​ព្យាយាម​ស្ទាក់​ម៉ូតូ​ជន​រង​គ្រោះ​តែ​គេ​មិន​ព្រម​ឈប់ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​និង​វាយ​ជន​រង​គ្រោះ ។​ហើយ​និយាយ​ថាបើ ហ្អែ​ង​មិន​ព្រម​ឈប់​ម៉ូតូ​ទេ​នោះ អញ និង​បាញ់​សម្លាប់​ចោល​ភ្លាម ដោយ​មានការ​ភិតភ័យ​ពេក​ជន​រង​គ្រោះ​ក៏​ឈប់​ម៉ូតូ​ប្រគល់​ឲ្យ​ទៅ​ក្រុម​ចោរ ជិះ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ពី​កន្លែង​កើត​ហេតុតែ​ម្តង ។

 បន្ទាប់​ពី​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ព្យាយាម​ក​ពី​កន្លែង​កើតហេតុ​មក​ដល់​ចំណុច​ស្តុ​ប ផ្សារ​រតនា​ផ្លា​ហ្សា ក៏​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ជួយ​នាំ​ខ្លួន​ទៅ​ប្តឹង​សមត្ថកិច្ច​ផង ដោយ​ខ្លួន​មិន​ស្គាល់ ៕