ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​ពេល​រាំ​ធុង​បាស់ នាំ​គ្នា​ដេញ​កា.ប់​ផ្អើល​ពេញ​ភូមិទាំង​កណ្តាល​អធ្រាត្រ សមត្ថកិច្ច​បាន​ត្រឹមតែ​កំណត់​មុខសញ្ញា

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​​៣​នាក់​បាន​រង​របួស​ដាច់​ឆ្អឹងកដៃ​ស្តាំ​​ដោយ​សារ​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​៨​គ្រឿង​តាម​ដេញ​កា.ប់​តាំងពី​ផ្សារ​ក្រោម​រហូត​ដល់​ភូមិ​ត្រពាំង​បី ព្រោះតែ​ទំនាស់​គ្នា​ក្រោយ​ពេល​រាំវង់​ធុងបាស់​ ។

ខេត្តកំពង់ឆ្នាំង​ ៖​ យុវជន​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​​៣​នាក់​បាន​រង​របួស​ដាច់​ឆ្អឹងកដៃ​ស្តាំ​​ដោយ​សារ​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​៨​គ្រឿង​តាម​ដេញ​កាប់​តាំងពី​ផ្សារ​ក្រោម​រហូត​ដល់​ភូមិ​ត្រពាំង​បី ព្រោះតែ​ទំនាស់​គ្នា​ក្រោយ​ពេល​រាំវង់​ធុងបាស់​ ។​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​ និង​២០នាទីយប់ ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៥ ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​​ឱ្យ​​ដឹង​ថា​ យុវជន​រង​គ្រោះ​ដាច់​ឆ្អឹង​កដៃ​ស្តាំ​មានឈ្មោះហួ​ន បញ្ញា អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​ ។​ មុន​ពេល​កើត​ហេតុ​យុវជន​រង​គ្រោះ​ និង​មិត្ត​ភក្តិ​បាន​នាំ​គ្នា​ទៅ​លេង​រាំវង់​ធុងបាស់​ក្នុង​បុណ្យ​កំសាន្ត​ភូមិ​ផ្សារ​ឆ្នាំង​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ។​ ក្រោយ​ពី​កម្មវិធី​រាំវង់​ក្នុង​បុណ្យ​បញ្ចប់​ទៅ ជន​រង​គ្រោះ​ និង​មិត្ត​ភក្តិ​បាន​ទាស់​សំដី​ជាមួយ​ក្មេង​ទំនើង​មួយ​ក្រុម ហើយ​ក៏​មានការ​វាយតប់​គ្នា បន្ទាប់​មក​ជន​រង​គ្រោះ​ និង​មិត្ត​ភក្តិ​២​នាក់​ទៀត​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​១​គ្រឿង​គេចខ្លួន​ពី​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​ច្រើន​ ។​ ខណៈនោះ​ដែរ​ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជាង​១០​នាក់​បាន​ជិះ​ម៉ូតូ​៨​គ្រឿង កាន់​ដាវ​សាមូរ៉ៃដេញ​កាប់​ជន​រង​គ្រោះ ពេល​ជិះ​ម៉ូតូ​មក​ដល់​ភូមិ​ត្រពាំង​បី​ជិត​ផ្ទះ​ខ្លួន​ហើយ​ យុវជន​រង​គ្រោះ​បាន​លោត​ចុះ​ពី​ម៉ូតូ​មិត្ត​ភក្តិ​​រត់គេច​ខ្លូ​ន​ក្នុងភូមិ ប៉ុន្តែ​ក្រុម​ក្មេង​ទំនើង​ដែល​មាន​គ្នា​ច្រើន​បាន​នាំ​គ្នា​បើក​ម៉ូតូ​ក្រឡុក​ពេញ​ភូមិរក​ជន​រង​គ្រោះ​ ។ ពេល​នោះ​ជន​រង​គ្រោះ​រត់ឡើង​លើ​ខឿន​ជណ្តើរថ្ម​របស់​អ្នក​ភូមិ​ឱ្យ​​គេ​ជួយ តែ​​ជន​ដៃដល់​ម្នាក់​ក្នុង​ក្រុមក្មេង​ទំនើង​ទាំងនោះ​បាន​យក​ដាវ​កាប់​ដាច់​ឆ្អឹងកដៃ​ខាងស្តាំ​ជន​រង​គ្រោះ​មួយ​កំណាត់  ហើយ​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​ទៅ​ ។

ក្រោយ​ពេល​កើតហេតុ​ ពេល​ដឹង​ថា​ពួកក្មេង​ទំនើង​ដ៏​សាហាវ​ចេញពី​ភូមិ​អស់​ ទើប​មិត្ត​ភក្តិ​នៅ​ក្នុងភូមិ​បាន​ចេញ​មក​ដឹក​បញ្ជូន​យុវជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ឱ្យ​​ក្រុម​គ្រូពេទ្យ​ខេត្ត​ជួយ​សង្គ្រោះ​ព្យាបាល​ ។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​​ដឹង​ថា​ ក្រុម​ក្មេង​ទំនើង​ជា​ក្រុម​បង្ក​គ្រោះថ្នាក់ សមត្ថកិច្ច​​កំណត់​មុខសញ្ញា​បាន​អស់ហើយ​ តែ​ពេល​នេះ​ពួក​គេ​បាន​គេចខ្លួន​ចេញពី​លំនៅ​ដ្ឋា​ន​អស់ហើយ ៕