ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេឃើញដេកស្ដូកស្ដឹង និងមានស្នាមរបួសក្បាលហូរឈាមស្រោចពេញខ្លួន សង្ស័យថាជារឿងហិង្សា តែស្ត្រីជាប្រពន្ធអះអាងថា ស្រវឹងដើរដួល ។ ហេតុការនេះបានកើតឡើងនៅភូមិបាលិលេយ្យ០២ សង្កាត់-ក្រុងប៉ោយប៉ែតកាលពីវេលាម៉ោងជិត២ទាបភ្លឺ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ។
ជនរងគ្រោះត្រូវបានគេដឹកតាមរថយន្តកាមរីឆ្លាម១គ្រឿទៅកាន់គ្លីនិកឯកជនមួយ ។ ទោះជាយ៉ាងណាហេតុការណ៍នេះអ្នកចោមរោមមើលហេតុការណ៍បានសុំមិនឲ្យថតយករូបភាព និងសុំកុំឲ្យចុះផ្សាយ មិនតែប៉ុណ្ណោះស្ត្រីជាប្រពន្ធថែមទាំងមិនប្រាប់អត្តសញ្ញាណ និងដើមចមនៃរឿងរ៉ាវទៀតផង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ