ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់ម្នាក់ស្លា.ប់នៅផ្ទះសំណាក់​សង្ស័យប្រើថ្នាំជំនួយផ្លូវភេទ​លើស​កម្រិត

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មានការភ្ញាក់ផ្អើល​​មួយ​កើត​ឡើង ខណៈ​បុរសម្នាក់បាន​ស្លា.ប់​នៅក្នុងផ្ទះសំណាក់​យីហោ «ជំនោរាត្រី» ក្នុង​បន្ទប់​លេខ​១០២​​ បន្ទាប់ពី​រួម​រ័កជាមួយ​នារីជាដៃគូរួចមក កាលពីវេលាម៉ោង​០៤ ​​និង​១៥នាទីរសៀល​ថ្ងៃទី១៩ មីនា ២០១៥ នេះ ស្ថិតនៅចំណុច​

ខេត្តកំពង់ស្ពឺ ៖ មានការភ្ញាក់ផ្អើល​​មួយ​កើត​ឡើង ខណៈ​បុរសម្នាក់បាន​ស្លាប់​នៅក្នុងផ្ទះសំណាក់​យីហោ «ជំនោរាត្រី» ក្នុង​បន្ទប់​លេខ​១០២​​ បន្ទាប់ពី​រួម​រ័កជាមួយ​នារីជាដៃគូរួចមក កាលពីវេលាម៉ោង​០៤ ​​និង​១៥នាទីរសៀល​ថ្ងៃទី១៩ មីនា ២០១៥ នេះ ស្ថិតនៅចំណុច​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយក្រវ៉ាន់ ក្រុង​ច្បារមន  ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះហ៊ី អ៊ូ អាយុ​៥៩ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែក​ឯនារី​ជា​ដៃ​គូវិញ មាន​អាយុ​២៥​ឆ្នាំ មានទីលំនៅ​ផ្ទះ​ជួល​ក្នុងសង្កាត់​ខាងលើ ។

ប្រភពពីនារីជាដៃគូបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​បាន​ហៅ​ខ្លួន​មកផ្ទះសំណាក់​ខាងលើ ដើម្បី​រួមរ័កគ្នា​ ហើយពេល​នោះ​ នាងឃើញ​ជនរងគ្រោះបាន​លេបថ្នាំ២គ្រាប់​​ (គឺជាថ្នាំជំនួយកម្លាំងផ្លូវភេទ) ។ បន្ទាប់ពីរួមរ័ក​គ្នារួច​បាន​៥នាទីក្រោយមក​ ជន​រង​គ្រោះ​​ក៏បាន​ដាច់​ខ្យល់​​ស្លាប់តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព