ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី៦នាក់​អាយុ​ក្រោម​១០ឆ្នាំ សង្ស័យ​ជន​ម្នាក់​រំលោ.ភ​វិលជុំ​ម្នាក់ម្តងៗ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្មេង​ស្រី​អាយុ​ក្រោម​១០​ឆ្នាំ​ជាច្រើន​នាក់ ត្រូវ​គេសង្ស័យថា ​បាន​រងគ្រោះ​ដោយការ​ចាប់រំលោ.ភ​​ច្រើន​លើក​វិល​ជុំ​ពី​សំណាក់​យុវជនម្នាក់ ដោយប្រើប្រាស់​វិធី​លួង​លោម​ឱ្យ​​ជា​លុយ​ទិញ​​សម្លៀក​បំពាក់​។

ខេត្តស្ទឹងត្រែង ៖ ក្មេង​ស្រី​អាយុ​ក្រោម​១០​ឆ្នាំ​ជាច្រើន​នាក់ ត្រូវ​គេសង្ស័យថា ​បាន​រងគ្រោះ​ដោយការ​ចាប់រំលោភ​​ច្រើន​លើក​វិល​ជុំ​ពី​សំណាក់​យុវជនម្នាក់ ដោយប្រើប្រាស់​វិធី​លួង​លោម​ឱ្យ​​ជា​លុយ​ទិញ​​សម្លៀក​បំពាក់​។

​ការ​ភ្ញាក់​ផ្អើ​​ល​ព័ត៌មាន​​នេះឡើង​​ បន្ទាប់ពី​ក្រុម​គ្រួសារ​​ក្មេង​ស្រី​រងគ្រោះ​​ជាច្រើន​នាក់​លើក​គ្នា​មក​ដាក់​ពាក្យ​ប្តឹង​​នគរបាល​ខេត្ត កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៨ មីនា ២០១៥ សុំឱ្យ​ជួយ​រក​យុត្តិធម៌​ ខណៈ​កូនស្រី​​មិន​ទាន់​គ្រប់​អាយុ​របស់ពួកគាត់​ ត្រូវគេរំលោភ​ម្តង​ហើយ​ម្តង​ទៀត ​និង​បង្ខិត​បង្ខំ​​លួង​លោម​បញ្ចុះ​បញ្ចូល​ឱ្យ​ក្មេ​ងស្រី​ទាំង​ព្យាយាម​​លាក់​​អាថ៌​កំបាំង​​ប្រាប់​ឪពុកម្តាយទៀត ។ ក្រោយ​​ផ្ទុះ​ហេតុ​ការណ៍​ ឪពុក​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ បានទៅដាក់ពាក្យ​បណ្តឹង​​ទៅនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំកាំង​ចាម តែពុំ​មាន​មន្ត្រី​មួយណា​​ទទួល​សំណុំ​​រឿង​នោះ​ឡើយ ដោយ​យកលេស​ចាំ​ថ្ងៃនេះ​ថ្ងៃនោះ រហូត​មក​ដល់​​ពេលនេះ​រយៈ​ពេល​៣​ថ្ងៃ​មកហើយ ​ទើប​ពួកគាត់​សម្រេច​ចិត្ត​នាំ​គ្នា​មក​ប្តឹង​ដល់ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​តែម្តង ។

តាមប្រភពព័ត៌មាន​បឋម​ពី​ក្មេងស្រី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​៦​នាក់ ដែល​ត្រូវជន​សង្ស័យចាប់​រំលោភ​វិលជុំ​​ម្តង​ម្នាក់ក្នុង​​ថ្ងៃ​ខុស​គ្នានោះ និយាយថា ក្រុម​គ្នា​របស់​ពួកនាង​​មាន​​៦នាក់ ត្រូវជន​សង្ស័យ​នៅក្នុងភូមិ​ជាមួយគ្នា​នោះ​ចាប់រំលោភ​គ្រប់គ្នា តែមិនមែន​ក្នុង​ថ្ងៃតែ​មួយ​នោះ​ទេ​ ។ ហើយ​ក្នុង​ចំណោម​ពួកនាង​ អ្នកខ្លះ​បាន​លុយ​ ឯ​អ្នក​ខ្លះ​ដូចជា​នាង​មិនដែល​​បាន​លុយ​នោះទេ ហើយ​ក្នុង​ចំណោម​ពួក​នាង​ទាំងអស់ ក្រោយ​ពេល​ជនម្នាក់​នោះ​ចាប់រំលោភ​រួច​ឱ្យលុយ​៥​ពាន់​រៀលទៅទិញ​របស់ញ៉ាំ និងទិញសម្លៀក​បំពាក់​​ឱ្យ​និយាយ​មិន​ឱ្យ​ពួក​​នាង​ទៅប្រាប់​ឪពុកម្តាយ​ខ្លួននោះទេ ។

​ក្មេង​ស្រីម្នាក់នេះ​និយាយ​​បន្តថា នាង​ខ្មាសឪពុក​ម្តាយមិន​ហ៊ាន​ប្រាប់ពួកគាត់​​ទេ និងខ្លាច​គាត់​វាយ​ទៀត ទើប​ធ្វើ​ឱ្យ​​រឿង​នេះ​ស្ងាត់​ឯ​ក្មេង​ដទៃ​ក្រុម​របស់ពួកនាង​ ក៏មិនមានអ្នក​ណា​និយាយ​ប្រាប់ឪពុកម្តាយ​ដែរ ។

ការផ្ទុះ​នៃបញ្ហារឿង​នេះឡើង​ ដោយសារឪពុក​មា​ក្មេង​ស្រី​ម្នាក់ក្នុងចំណោម​ពួក​នាង​​នោះ​បានឮ​ពួកនាង​ខ្សឹប​ខ្សៀវ​ជ្រនុំ​គ្នា​ថា ជន​សង្ស័យ​ម្នាក់នោះ​ចាប់​ឯង​បាន​ប៉ុន្មាន​ដង​ អ្នកនោះ​ប៉ុន្មាន​​ដង ហើយ​ឱ្យប៉ុន្មាន​ដែរ? ទើប​ផ្ទុះរឿង​ឡើង​ហៅ​ពួក​នាង​មកសួរ​នាំ​​ ទើប​​ចេញ​​សាច់រឿង​ទាំងអស់ ។

ទាក់ទិន​បញ្ហា​ទាំងអស់នេះ គេ​នៅមិនទាន់​ដាក់​ការសន្និដ្ឋាន​ថា ពួកនាង​ត្រូវរងគ្រោះ​​ដោយការ​ចាប់រំលោភ​​ពីជនរង​គ្រោះ​​ទេ ។ តែ​ពេល​នេះ​កម្លាំង​នគរបាល​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ កំពុង​ទទួល​ពាក្យបណ្តឹង​​​ពីគ្រួសារ​​ក្មេង​​រងគ្រោះរៀងៗខ្លួន​ ហើយជាក់​ស្តែង​ គ្រួសារ​ក្មេង​​ស្រីទាំង៦នាក់​មក បាន២​គ្រួសារ​នៅឡើយ ​ហើយ​លោក​ស្នង​ការ​បាន​​បញ្ជា​ឱ្យកម្លាំង​ចុះ​នាំ​ក្មេង​​រងគ្រោះ​​នោះ​មក​​ទាំង​អស់ ​ដើម្បីសាកសួរ​​​ និងចេញ​លិខិត​ធ្វើកោសល្យ​វិច័យ​​លើ​ក្មេង​​រងគ្រោះ​នោះ ដើម្បីដឹងការពិត​ និងអាច​ឈានដល់ការ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ ។

ទាក់ទិន​ក្នុង​ករណី​ខាងលើនេះ ភ្នាក់​ការ​កោះសន្តិភាព​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​នឹងធ្វើការ​តាម​ដាន និងយកព័ត៌​មាន​លម្អិត ដើម្បី​រាយ​ការណ៍​បន្ត ។