ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវក្មេងស្ទាវជិះកង់មកបន្លំធ្វើជាជួយច្រូតស្រូវឆ្លៀតឱកាសធ្វើសកម្មភាពយកផ្លែកណ្តៀវអារ.ក និងចាក់លើទ្រូងបណ្តាលឱ្យរបួសធ្ងន់ប្លន់យកក្រវិលកាឡៃ១គូ និងលុយ២.០០០រៀល រួចរត់គេចខ្លួនបានមួយម៉ោងត្រូវប៉ូលិសចាប់ខ្លួនបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ មីនា ២០១៥ នៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ប៉ូលិសក្រុងដូនកែវបាននិយាយថា ស្ត្រីរងគ្រោះឈ្មោះជា អឿន អាយុ៥២ឆ្នាំ រស់នៅភូមិខាងលើ ចំណែកជនល្មើសឈ្មោះហឿន ផា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ជនល្មើសជាមនុស្សញៀនថ្នាំ និងធ្លាប់ជាប់គុកម្តងមកហើយពីបទលួចម៉ូតូកាលពីឆ្នាំ២០១២ ដោយជាប់គុករយៈពេល៤ខែ។
ប៉ូលិសក្រុងដូនកែវបានបន្តថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅច្រូតគល់ជញ្ជ្រាំងស្រូវយកមកបណ្តុះផ្សិត ពេលនោះជនល្មើសបានជិះកង់មកដល់ ហើយបានធ្វើជាជួយច្រូតស្រូវ ខណៈពេលជួយច្រូតបានបន្តិចស្រាប់តែជនល្មើសបានយកកណ្តៀវមកអារ.ក ចាក់ក្បាលពោះ និងអារ.ដៃស្ត្រីរងគ្រោះបណ្តាលឱ្យរបួសធ្ងន់រួចដោះយកក្រវិលកាឡៃ១គូ និងលុយ២០០០រៀល ហើយរត់គេចខ្លួនទៅទិសខាងត្បូងបានប្រហែល១ម៉ោងក្រោយមកក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ