ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ស្រឡាញ់មិន​បានឃើញ​នាង​កំពុងអោបសង្សារផ្ទុះកំហឹងហៅបក្សពួក​ដេញតាមវាយ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​ខឹង​តាម​ស្រលាញ់​នារី​ម្នាក់​មិន​បាន ពេលឃើញ​នាង​​ឈរ​អោប​ថើប​ជាមួយ​ប្រុស​ស្នេហ៍​ ​កើតជា​កំហឹង​ ក៏​ហៅ​បក្សពួក​ជិះ​ម៉ូតូ​តាម​ស្ទាក់​វាយ​នារី​រង​គ្រោះ​ ព្រម​ជាមួយ​និង​ប្រុស​ស្នេហ៍​ បណ្ដាល​ឱ្យរ​ងរ​បួស ​ហើយ​ក្រុម​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេច

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​ខឹង​តាម​ស្រលាញ់​នារី​ម្នាក់​មិន​បាន ពេលឃើញ​នាង​​ឈរ​អោប​ថើប​ជាមួយ​ប្រុស​ស្នេហ៍​ ​កើតជា​កំហឹង​ ក៏​ហៅ​បក្សពួក​ជិះ​ម៉ូតូ​តាម​ស្ទាក់​វាយ​នារី​រង​គ្រោះ​ ព្រម​ជាមួយ​និង​ប្រុស​ស្នេហ៍​ បណ្ដាល​ឱ្យរ​ងរ​បួស ​ហើយ​ក្រុម​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​​បាត់​អស់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​​យប់ ​។

ហេតុការណ៍​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៣ មីនា ​២០១៥ នេះ ស្ថិតត្រង់​ចំណុច​មុខ​ហាង​លក់​​សម្លៀក​បំពាក់ DAH តាម​​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ ​ក្នុង​សង្កាត់​ទន្លេ​ចតុមុខ ខណ្ឌដូនពេញ​ ។

ប្រភព​​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ​គេ​ឃើញ​យុវជន​២​នាក់​ និង​នារី​២​នាក់​​ទំនងជា​សង្សារ​និង​គ្នា ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្មាស់ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB-0663 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ ចេញពី​រង្វង់​មូល​វិមាន​ឯករាជ្យ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​យុវជន​សង្ស័យ​ប្រមាណ​ជិត​១០​នាក់ ​ជិះ​ម៉ូតូ​៥​គ្រឿង​ សុទ្ធតែ​ស៊េរី​ទំនើប​តាម​មក​ពីក្រោយ​ ហើយ​ធ្វើ​សកម្មភាព​ស្ទាក់​ម៉ូតូ​របស់​យុវជន ​និង​នារី​ទាំង​៤​នាក់ ​រួច​វាយ​ដោយ​ប្រើ​ដៃ​ និង​ខ្សែក្រវាត់ ​ព្រមទាំង​យក​ដុំ​ថ្ម​វាយ​ កម្ទេច​​ម៉ូតូ​របស់​ជន​រង​គ្រោះ រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ពី​កន្លែង​កើតហេតុ​អស់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាំង​កណ្ដាល​យប់​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព