ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា​ចាក់​ឪ​ក្មេក​៥​កាំបិត​ត្នោត​​របួស​ធ្ងន់​ព្រោះ​ខឹង​ពូកែរក​រឿង​ប្រ​ព​ន្ធ

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ដោយសារ​តែ​ទ្រាំ​នឹង​ទ​ង្វើ​វា.យដំ​ប្រ​ព​ន្ធ​របស់​ឪ​ក្មេក​មិន​បានកូន​ប្រសា​ចិត្ត​ស្លុយ​ម្នាក់​បាន​យក​កាំបិត​ត្នោត​ចាក់​ឪក្មេក​ពីក្រោយ​៥​កាំបិត​បណ្តាល​ឱ្យ​របួស​ធ្ងន់

ខេត្ត​កំពង់ស្ពឺ ៖ ដោយសារ​តែ​ទ្រាំ​នឹង​ទ​ង្វើ​វាយដំ​ប្រ​ព​ន្ធ​របស់​ឪ​ក្មេក​មិន​បានកូន​ប្រសា​ចិត្ត​ស្លុយ​ម្នាក់​បាន​យក​កាំបិត​ត្នោត​ចាក់​ឪក្មេក​ពីក្រោយ​៥​កាំបិត​បណ្តាល​ឱ្យ​របួស​ធ្ងន់ ​។

ករណី​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១១​ មីនា​ ២០១៥ ​នៅផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ថ្លុក​ព្រាល ​ឃុំ​ព្រះ​និ​ព្វាន ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។កូនប្រសា​ដៃដល់​មានឈ្មោះ​ជា​ ធី ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ចំណែក​ឪ​ក្មេក​ឈ្មោះ​ឃិ​ន ​ឃឿ​ន​ អាយុ​៤៨​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។

ជន​ដៃដល់​ជា​កូនប្រសា​បាន​ឆ្លើយ​សារភាព​ថា ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​គេ​ធ្វើ​បែប​នេះ​ ក៏​ព្រោះតែ​ខឹង​នឹង​ឪ​ក្មេក​ពូកែ​រករឿង​ប្រ​ព​ន្ធ​កូន​មិន​ដែល​ខាន​នោះ​ទេ​។ ឱ្យ​តែ​ពេល​ស្រវឹងស្រា​ម្តង​ៗ​តែងតែ​វាយ​ធ្វើបាប​ម្តាយក្មេក​ និង​រករឿង​កូនចៅ​ក្នុងផ្ទះ​មិន​ដែល​មាន​ក្តី​សុខ​នោះ​ទេ​។

ជន​ដៃដល់​បន្ត​ថា ​នៅ​ថ្ងៃ​កើតហេតុ​ ​ឪ​ពុកក្មេក​របស់​គេ​ទៅ​ផឹកស្រា​ជាមួយ​មនុស្ស​ក្នុងភូមិ ​ពេល​មក​វិញ​​បាន​រករឿង​វាយ​ម្តាយក្មេក​របស់​គេ​បណ្តាល​ឱ្យរបួស​ធ្ងន់​។ ដោយ​ទ្រាំ​ភ្នែក​មើល​មិន​បាន​រូបគេ​ក៏​ស្ទុះ​ទៅ​យក​កាំបិត​ត្នោត​មក​ចាក់ឪពុក​ក្មេក​​ចំ​ពីក្រោយ​ចំនួន​៥​កាំបិត​បណ្តាលឱ្យ​ដួល​ប្រកាច់​នៅ​នឹង​កន្លែង​។ ក្រោយ​ពីប្រព្រឹត្ត​រូបគេ​បំរុង​គេចខ្លួន​ដែរ ​តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង​​ ចំណែក​ឪ​ក្មេក​របស់​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឃុំ​ភ្លាម​ផង​ដែរ​។

បើ​តាម​ព​ត៌​មាន​ពី​ស្ត្រី​ឈ្មោះ​ជុំ​ សុខុម ​ត្រូវជា​ម្តាយក្មេក​ជន​ដៃដល់ ​និង​ជា​ប្រ​ព​ន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ស្ថានភាព​របស់​ប្តី​គាត់​ហាក់បីដូចជា​មិន​បាន​ធូរស្រាល​នោះ​ទេ ​គឺ​អកា​រៈ​​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ដូច​ជា​មិន​សង្ឃឹម​នោះ​ទេ​៕