ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះកង់​ធ្វើ​ទេសចរណ៍​ពីសៀមរាប​​មកភ្នំពេញ​វង្វេង​ដល់​ស្វាយរៀង​អស់ប្រាក់​ដើ​រសុំទានគេ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​យុវជនម្នាក់​ដេក​សន្ធឹងសន្ធៃ​នៅ​ក្រោម​ដើមចន្ទគិរី ជាប់របង​សាលា​ដំបូង​ខេត្ត ស្ថិត​នៅភូមិស្រះវង្ស សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយរៀង ដោយ​សារ​អស់កម្លាំង​ដាច់បាយ​​ជាច្រើនថ្ងៃ​ ដើរ​សុំទាន​មិនបាន ។ ហើយ​គេអះអាង​ថា រូបគេ​អផ្សុក ក៏​ជិះកង់​ដើរ​

ខេត្តស្វាយរៀង ៖ ​យុវជនម្នាក់​ដេក​សន្ធឹងសន្ធៃ​នៅ​ក្រោម​ដើមចន្ទគិរី ជាប់របង​សាលា​ដំបូង​ខេត្ត ស្ថិត​នៅភូមិស្រះវង្ស សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយរៀង ដោយ​សារ​អស់កម្លាំង​ដាច់បាយ​​ជាច្រើនថ្ងៃ​ ដើរ​សុំទាន​មិនបាន ។ ហើយ​គេអះអាង​ថា រូបគេ​អផ្សុក ក៏​ជិះកង់​ដើរ​ទេសចរណ៍​ពី​ខេត្តសៀមរាប មកកាន់​រាជធានីភ្នំពេញ តាម​ភ្ញៀវ​បរ​ទេស​គេ​ជិះ​កង់ដែរ ពេលមកដល់​រាជធានីភ្នំពេញ ក៏វង្វេង​រកផ្លូវ​ត្រឡប់​​ទៅផ្ទះ​វិញ​មិន​ឃើញ ហើយ​ចាយប្រាក់​អស់ទៀត ។

បន្ទាប់មក​កង់ក៏ខូច​លក់​យក​ប្រាក់​ចាយអស់ទៅ គ្មានប្រាក់​ត្រឡប់ទៅផ្ទះវិញ​ ក៏​ចាប់​ផ្តើមដើរ​ផ្សងព្រេង​ និងដើរ​សុំទាន​គេ​រស់​មួយថ្ងៃៗ​ដើរមកដល់​ខេត្តស្វាយរៀង សុំទាន​មិន​បាន​ ក៏ដេក​តាមចិញ្ចើម​ថ្នល់តែម្តងទៅ ។

ករណីគួរ​ឱ្យ​ហួសចិត្ត​នេះ កើត​ឡើង​កាលពីវេលាម៉ោង០​៧ព្រឹក​ថ្ងៃទី​០៩ មីនា ២០១៥ នេះ ស្ថិត​នៅក្រោម​​ដើមចន្ទគិរី លើ​ខឿន​របង​សាលា​ដំបូង​ខេត្ត​ គួរ​ឱ្យសង្វេគ ។

ជន​វង្វេង​ផ្ទះ​នេះ ឈ្មោះប៉ាន សាម៉េត អាយុ​៣២​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​ប៉ាន សុខ អាយុ​៥៥​ឆ្នាំ មានបងប្អូន​៤នាក់ (ស្រី២នាក់) ប្អូន​ស្រី​ទី១​-​ឈ្មោះ​ម៉ៅ សារឿន, ប្អូនស្រី​ទី២-ឈ្មោះម៉ៅ រដ្ឋា និងប្អូនប្រុស​ពៅ​ឈ្មោះ​ម៉ៅ ប្ញទ្ធី មានទីលំនៅ​ក្នុងភូមិត្រែងញ័រ ឃុំត្រែងញ័រ ស្រុក​ពួក ខេត្ត​​សៀមរាប ។

ព័ត៌មាន​នេះ បើ​ដឹង​ដល់​​ក្រុមគ្រួសារ​ សូម​​មកទំនាក់​​ទំនង​ជាមួយ​អាជ្ញា​ធរ​​ខេត្ត​ស្វាយរៀង ដើម្បី​ទទួល​យក​យុវជន​ខាងលើ​​ឱ្យ​ត្រឡប់​ទៅ​វិញផង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព