រាជធានីភ្នំពេញ៖ស្ត្រីម្នាក់បានរត់មកប្តឹងសមត្ថកិច្ចប៉ូលិសទាំងភាពភ័យក្លាច ថាជនជាតិរុស្ស៊ីជាសង្សាបានបង្ខាំងគាត់នៅក្នុងបន្ទប់សណ្ឋាគា ហើយបង្ខំឲ្យស្ត្រីខាងលើទៅទិញថ្នាំញៀននិងរកស្រីបំរើផ្លូវភេទថែមទៀតផង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ៣៣៦ ក្នុងសណ្ឋាគាលុច្ស សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។
ស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឲ្យដឹងថាគាត់នៅខេត្តសៀមរាបបានស្គាល់ជនជាតិរុស្ស៊ី ហើយជនជាតិរុស្ស៊ីរូបនោះបានសុំស្រឡាញ់គាត់ ក៏នាំគាត់មករស់នៅភ្នំពេញបាន៦ថ្ងៃ ដោយសន្យាថានិងយកគាត់និងកូនទៅនៅបរទេស ។ដឹងអីជនជាតិរុស្ស៊ីខាងលើជាមនុស្សញៀនថ្នាំ និងល្មោភស្រីក្នុង១យប់ត្រូវយកស្ត្រីបំរើផ្លូវភេទដល់ទៅ២នាក់ថែមទៀតផង ។គាត់ក៏បានបញ្ចាក់ទៀតថាគាត់ស្នាក់នៅជាមួយជនបរទេសបាន៤ថ្ងៃនៅសណ្ឋាគាលុច្ស ចំណែក២ថ្ងៃទៀតគាត់រត់ទៅផ្ទះបងប្អូន ស្រាប់តែនៅថ្ងៃកើតហេតុជនបរទេសរូបនោះបានទូរស័ព្ទហៅគាត់ឲ្យត្រឡប់មកសណ្ឋាគាវិញ បែរជាបង្ខាំងមិនឲ្យចេញទៅក្រៅបង្ខំឲ្យគាត់ទៅទិញថ្នាំញៀននិងរកស្រីឲ្យ ជាហេតុធ្វើឲ្យស្ត្រីរងគ្រោះប្រតាយប្រតប់ជាមួយជនបរទេស ក៏រត់ចេញពីសណ្ឋាគាទាំងភ័យស្លន់ស្លោទៅប្តឹងសមត្ថកិច្ចតែម្តង ។
ជុំវិញករណីខាងលើសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១បានទទួលពាក្យបណ្តឹងស្ត្រីរងគ្រោះហើយ ហើយនិងធ្វើការស្រាវជ្រាវ ព្រោះមិនអាចទៅឆែកឆេរក្នុងសណ្ឋាគានោះទេ ព្រោះគ្មានដីការពីតុលាការ ៕
ចែករំលែកព័តមាននេះ