កម្លាំងចម្រុះស្រុកលើកដែក ដេញទូកនេសាទវៀតណាម ២៤គ្រឿងចេញពីតំបន់អភិរក្ស
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី៣ មីនា កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកលើកដែក មាននគរបាល ប៉េអឹម យោធា ជលផល និងសហគមន៍សរុប២១នាក់
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី៣ មីនា កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកលើកដែក មាននគរបាល ប៉េអឹម យោធា ជលផល និងសហគមន៍សរុប២១នាក់
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី៣ មីនា កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកលើកដែក មាននគរបាល ប៉េអឹម យោធា ជលផល និងសហគមន៍សរុប២១នាក់ដឹកនាំដោយលោក សោម ផល្លា អភិបាលរងស្រុក បានចុះរុះរើនិងបណ្តេញទូកនេសាទជនជាតិវៀតណាម ២៤ទូក ដែលចូលមករស់នៅលើផ្ទៃបឹងតំបន់អភិរក្សការពារពូជត្រីត្រពាំងធំ នៃសហគមន៍នេសាទលេខ១១ ស្ថិតក្នុងឃុំសណ្តារ ស្រុកលើកដែក ។
លោក មាស សាន់ នាយសង្កាត់រដ្ឋបាលជលផលស្រុកលើកដែក បានឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ដោយមានការចង្អុលបង្ហាញពីលោកអភិបាលខេត្តកណ្តាល និងការដឹកនាំបញ្ជាអនុវត្តរបស់លោក ឃ្លាំង វណ្ណធុល នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យតាមបណ្តាស្រុកដែលមានកន្លែងអភិរក្សជលផលត្រូវយកចិត្តទុកដាក់ការពារបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ ស្បៃមុង បាចថ្នាំ ដាក់សម្រាស់ ។ល។ ជាពិសេសការសាងសង់លំនៅឋានរស់នៅអនាធិបតេយ្យលើតំបន់ការពារអភិរក្សពូជត្រី ត្រូវតែបង្ក្រាបបណ្តេញចេញជាដាច់ខាតដើម្បីកុំឱ្យរំខានដល់ពូជត្រី ។
ហេតុដូច្នេះហើយទើបកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក សោម ផល្លា អភិបាលរងស្រុក តំណាងឱ្យលោកអភិបាលស្រុក តែងតែចុះអនុវត្តជាបន្តបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ។
លោក មាស សាន់ បានបន្តទៀតថា ការបណ្តេញទូកនេសាទជនជាតិវៀតណាមទាំង២៤ទូកដែលមករស់នៅលើផ្ទៃបឹងតំបន់អភិរក្សការពារពូជត្រីត្រពាំងធំ នៃសហគមន៍នេសាទលេខ១១នេះ គឺដើម្បីទប់ស្កាត់ការលួចនេសាទត្រីក្នុងតំបន់អភិរក្ស និងបញ្ចៀសការបំពុលបរិស្ថានតំបន់អភិរក្ស ។
លោកបញ្ជាក់បន្ថែមថា តំបន់អភិរក្សសហគមន៍នេសាទលេខ១១នេះ តែងតែមានជនជាតិវៀតណាម ចូលមកអុកឡុកនេសាទត្រីស្ទើរតែរៀងរាល់ឆ្នាំ ហើយពួកគេមិនខ្លាចសមត្ថកិច្ចទេ ថែមទាំងហ៊ានតតាំងដេញព័ទ្ធសមត្ថកិច្ចវិញក៏មានដែរ ។ ជាក់ស្តែងដូចជាករណីប៉ុន្មានខែមុននេះ ទូកជនជាតិវៀតណាមប្រហែល៣០០ទៅ៤០០ទូកសរុបជាមនុស្សប្រហែល៧០០នាក់ បាននាំគ្នាសម្រុកចូលនេសាទក្នុងតំបន់អភិរក្សពូជត្រីសហគមន៍នេសាទលេខ១១ ថែមទាំងលើកគ្នាមកព័ទ្ធរោងសហគមន៍ធ្វើឱ្យកងកម្លាំងភ័យរត់ឡើងគោកបាតជើងសព្រាតទាំងព្រលឹងចុងសក់ទៀតផង។ ទោះបីយ៉ាងណា អនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និងស្រុក កម្លាំងបានទិញបន្លាលួសរាប់តោនរាយជុំវិញតំបន់អភិរក្សដើម្បីការពារពូជត្រី ៕
ចែករំលែកព័តមាននេះ