រាជធានីភ្នំពេញ៖ប្តីប្រពន្ឋ២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ ក ដោយស្ត្រីជាប្រពន្ឋខឹងខ្លាំងពេក ក៏រត់ចូលរថយន្តប៉ងសម្លាប់ខ្លួន តែត្រូវបុរសជាប្តីចាប់ឃាត់ទាន់ពេលវេលា កុំអីនិងមានគ្រោះថ្នាក់ដល់ជិវិត ហើយអ្វីដែលគួរឲ្យបារម្ភនោះគឺអ្នកបើកបររថយន្តដែលគេមិនដឹងអីសោះ បែរជាត្រូវជាប់ទោស ដោយសារតែរឿងជម្លោះក្នុងគ្រួសារ ។ នេះជាសំណាងដែលមិនអី ព្រោះត្រូវបុរសជាប្តីឃាត់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ នៅច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ក្រោយពីឃាត់ប្រពន្ឋនៅតែមិនឈប់ទៀតនោះ បុរសជាប្តីបានដើរចេញទៅប្រមាណជា១០០ម៉ែត្រ ពីប្រពន្ឋ ស្រាប់តែឃើញក្រុមអ្នកកាសែតថតយកព័ត៌មានកើតចិត្តខឹង បុរសជាប្តីបានរើសដុំថ្មជាច្រើដុំគប់សំដៅមកលើអ្នកកាសែត តែគេចទាន់ ។ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ូលិសចុះជួយអន្តរាគមន៍ ធ្វើការអប់រំស្ត្រីជាប្រពន្ឋឲ្យត្រឡប់ទៅផ្ទះវិញបាត់ទៅ ។
ចំណែកបុរសជាប្តីក្រោយពីយកដុំថ្មគប់ទៅលើអ្នកកាសែតបានរត់ចូលទៅផ្លូវតូចមួយគេចខ្លួនបាត់តែម្តង ៕
ចែករំលែកព័តមាននេះ