រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានចង.កធ្វើអត្តឃាតនៅក្នុងផ្ទះជួលមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៤ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះជួលលេខ១៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះគឹម ហួ អាយុ២១ឆ្នាំ ជាជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។
ប្រភពបន្តថា នៅមុនពេលកើតហេតុត្រូវបានគេដឹងថា យុវជនរងគ្រោះបានទៅលេងផ្ទះសង្សាររបស់ខ្លួន តែពេលត្រឡប់មកវិញ មិនដឹងមានរឿងអ្វី ក៏សម្រេចចិត្តចង.កធ្វើអត្តឃាតតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ